​ អ៊ីស្រាអែល បើកឡើងវិញបំពង់បង្ហូរទឹកទី២ ចូលទៅកាន់តំបន់ហ្កាហ្សា

2023/10/30 05:51:13 pm        72

អុីស្រាអែល ៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បាននិយាយថាបំពង់បង្ហូរទឹក៣ខ្សែ ដែលផ្តល់ទឹកចូលទៅក្នុងតំបន់ហ្កាហ្សា បានបើកឡើងវិញ ខណៈស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះកាន់តែធ្ងន់ធ្ងរ។ សេចក្តីរាយការណ៍ បាននិយាយថាការសម្របសម្រួលនៃសកម្មភាពរបស់រដ្ឋាភិបាល នៅក្នុងដែនដីនានា បានបើកឡើងវិញបំពង់បង្ហូរទឹកលើកទី២ កាលពីថ្ងៃអាទិត្យ។ 

ពួកគេនិយាយថា ទឹកដែលកំពុងត្រូវបានផ្គត់ផ្គង់ដោយអ៊ីស្រាអែល មានប្រមាណពាក់កណ្តាលនៃអ្វីដែលត្រូវបានផ្គត់ផ្គង់ នៅមុនពេលការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមហាម៉ាស់។ អ៊ីស្រាអែល បានកាត់ផ្តាច់ បំពង់បង្ហូរទឹក កាលពីថ្ងៃទី៩ ខែតុលា ជាផ្នែកនៃការបិទផ្លូវរបស់ខ្លួន ទៅកាន់តំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។ ក្រុមហ៊ុនគមនាគមន៍ដែលធ្វើប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថាបណ្តាញផ្សព្វផ្សាយសង្គម ដែលសេវាកម្មទូរគមនាគមន៍នៅក្នុងតំបន់ហ្កាហ្សា រួមមានទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណិតកំពុងត្រូវបានភ្ជាប់ឡើងវិញជាបណ្តើរៗ បន្ទាប់ពីប្រព័ន្ធទាំងនេះ ត្រូវបានកាត់ផ្តាច់កាលពីថ្ងៃសុក្រដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ទីភ្នាក់ងារការងារ និងជំនួយបន្ទាន់របស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ឬ (UNRWA) បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថាបុគ្គលិក អង្គការសហប្រជាជាតិ ៥៩នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លោក Karim Khan បាននិយាយនៅក្នុងវីដេអូកាលពីថ្ងៃអាទិត្យថា តុលាការ ICC មានការស៊ើបអង្កេតដ៏សកម្មកំពុងតែបន្តក្នុងការជាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មតាមដែលចោទប្រកាន់ ត្រូវបានធ្វើឡើងដោយក្រុមហាម៉ាស់ នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងការជាប់ទាក់ទងនៅក្នុងតំបន់ហ្កាហ្សា និង West Bank។ លោក Khan និយាយថាស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរកំពុងវិវឌ្ឍ។ លោក និយាយថា ពុំគួមានការរារាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ ទៅកាន់ពលរដ្ឋស្លូតត្រង់ដែលមានសិទ្ធនោះទេ នៅក្រុមច្បាប់មនុស្សធម៌អន្តរជាតិ។

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm