
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាជាង ៣ ៣០០លានរៀលបន្ថែមទៀតទៅដល់បណ្ដាខេត្តនានានៅទូទាំងប្រទេសសម្រាប់ដំណើរការចត្តាឡីស័កមួយសប្ដាហ៍ខាងមុខ។
ក្នុងលិខិតរបស់ខ្លួនចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាចំនួន ៣ ៣១០លានរៀលបន្ថែមទៀតទៅដល់ខេត្តទាំង ២២នៅទូទាំងប្រទេសសម្រាប់ដំណើរការចត្តាឡីស័កចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាជាបន្តបន្ទាប់ទៅបណ្ដាខេត្តនានានៅទូទាំងប្រទេស ដើម្បីបណ្ដាខេត្តទាំងអស់នោះដំណើរការមណ្ឌលចត្តាឡីស័កប្រជាពលរដ្ឋ៕