អុីស្រាអែល ៖ ប្រជាជនប៉ាឡេស្ទីន នៅភាគខាងជើងតំបន់ហ្កាហ្សា បានរាយការណ៍ពីការវាយប្រហារតាមអាកាស និងកាំភ្លើងធំយ៉ាងខ្លាំងក្លានៅព្រឹកថ្ងៃចន្ទ (៣០ តុលា) នេះ ខណៈទាហានអ៊ីស្រាអែល ដែលគាំទ្រដោយរថក្រោះ បានសម្រុកចូលទៅក្នុងតំបន់ឡោមព័ទ្ធនេះ ជាមួយនឹងការវាយលុកថ្មើរជើង ដែលបានទាក់ទាញការអំពាវនាវអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ការការពារជនស៊ីវិល។
ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកើតឡើងនៅក្បែរតំបន់ហ្កហ្សា គឺតំបន់ស៊ីហ្វា (Shifa) និងមន្ទីរពេទ្យអាល់កាដ (Al-Quds) ហើយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន បានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ព្រំដែនមួយនៃភាគខាងកើតនៃទីក្រុង ខាន់យ៉ូនីស (Khan Younis) ដែលជាទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
ការទម្លាក់គ្រាប់បែកនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល បានបញ្ចេញរូបភាពនៃរថក្រោះប្រយុទ្ធនៅលើឆ្នេរសមុទ្រភាគខាងលិចរបស់ប៉ាឡេស្ទីន ដែលជាសញ្ញានៃកិច្ចខិតខំប្រឹងប្រែងដ៏មានសក្តានុពលដើម្បីឡោមព័ទ្ធទីក្រុងសំខាន់របស់តំបន់ហ្កាហ្សា រយៈពេលពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាឱ្យពង្រីកការវាយលុកជើងគោកតាមព្រំដែនភាគខាងកើតរបស់ខ្លួន។
ដំណាក់កាលទី២ នៃសង្រ្គាមរយៈពេល ៣សប្តាហ៍ ដែលជាការស្វ័យប្រកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានលាក់បាំងយ៉ាងទូលំទូលាយពីទិដ្ឋភាពសាធារណៈ ដោយកងកម្លាំងរបស់ខ្លួនកំពុងផ្លាស់ទីនៅក្នុងភាពងងឹត និងការកាត់ផ្តាច់ចរន្តទូរគមនាគមន៍របស់ប្រជាជនប៉ាឡេស្ទីន ផងដែរ៕

