ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo និយាយថា ការចរចារវាងសហភាពអឺរ៉ុប និងអ៊ុយក្រែន ទាក់ទងនឹងសមាជិកភាពនៃសហភាពនេះ អាចចាប់ផ្តើមនៅដើមខែធ្នូ នេះបើយោងតាមការអត្ថាធិប្បាយដែលលោកបានធ្វើទៅកាន់ក្រុមហ៊ុនពហុព័ត៌មានហ្វាំងឡង់ Yle ។
លោក Orpo បាននិយាយដោយសំដៅលើការចូលរួមដ៏សំខាន់របស់អ៊ុយក្រែនទៅក្នុងសហភាពអឺរ៉ុបថា៖ «តាមទស្សនៈរបស់ខ្ញុំ អ៊ុយក្រែន មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការបំពេញតម្រូវការ ដែលបានកំណត់ពីមុនមកនោះ»។
មេដឹកនាំរដ្ឋាភិបាលហ្វាំងឡង់រូបនេះ បានបន្ថែមថា របាយការណ៍មួយ នឹងត្រូវបានរៀបចំក្នុងរយៈពេលមួយសប្តាហ៍អំពីរបៀបដែលប្រទេសបេក្ខជន បានឈានទៅមុខក្នុងការបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប។
វាត្រូវបានគេរំពឹងថា ការសម្រេចចិត្តលើថាតើត្រូវចាប់ផ្តើមការចរចាអំពីសមាជិកភាពជាផ្លូវការជាមួយអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅថ្ងៃទី ១៤-១៥ ខែធ្នូនៃក្រុមមេដឹកនាំសហភាពអឺរ៉ុប នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

