ទួរគី ៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan នៅក្នុងសុន្ទរកថា ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈប្រទេសទួរគី ប្រារព្ធខួបទី ១០០ ចាប់តាំងពីសាធារណរដ្ឋរបស់ខ្លួនត្រូវបានបង្កើតឡើង ដោយបានបង្ហាញនូវសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។
លោក Erdogan បាននិយាយថា នៅទីកន្លែងណាក៏ដោយដែលមានអ្នកជិះជាន់ មានអ្នករងគ្រោះ និងអ្នកត្រូវការជំនួយ នោះប្រទេសទួរគីប្រញាប់ប្រញាល់ជួយ ចាប់ដៃពួកគេ និងលើកពួកគេឡើង ហើយដោះស្រាយបញ្ហារបស់ពួកគេ។
លោក Erdogan បានប្តេជ្ញាថានឹងអភិវឌ្ឍប្រទេសទួរគីបន្ថែមទៀត ដែលមានទីតាំងនៅជិតការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងការវាយលុកដែលកំពុងបន្តរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ការប្រារព្ធពិធី ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល មនុស្សយ៉ាងច្រើនបានមកប្រមូលផ្តុំគ្នានៅកំពង់ផែតាមបណ្តោយច្រកសមុទ្រ Bosporus ។
មនុស្សមួយចំនួន បានថតរូបនាវាកងទ័ពជើងទឹកដែលធ្វើដំណើរនៅលើទឹក។ ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់ដែលបានមកជាមួយមិត្តភក្តិរបស់នាង បាននិយាយថា នាងចង់ប្រារព្ធខួបជាមួយមនុស្សគ្រប់គ្នា។ នាងសង្ឃឹមថាសេដ្ឋកិច្ច ដែលមានភាពច្របូកច្របល់ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាតកូរ៉ូណា នឹងស្តារឡើងវិញ បានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

