ក្រុមហ៊ុនជប៉ុនបង្ហាញបំណងចង់ចូលរួមជាមួយរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

2023/10/30 07:02:32 pm        277

ភ្នំពេញ៖ ក្នុងជំនួបការងារនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុនជប៉ុន KOMATSU បានប្រាប់អំពីបំណងចង់មានកិច្ចសហការក្នុងការចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្មកម្ពុជា​ឱ្យមានភាពរីកចម្រើន។

ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹង​នៅព្រឹកថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣នេះថា ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានស្វាគមន៍ចំពោះ​ចេតនា​ចង់មានកិច្ចសហការក្នុងការចូលរួមអភិវឌ្ឍន៍​វិស័យកសិកម្មកម្ពុជា​របស់ក្រុមហ៊ុនជប៉ុន។ ឯកឧត្តម បានគូសបញ្ជាក់ថា ​ស្ថានភាពវិស័យកសិកម្មកម្ពុជា​ គឺមិនមានបញ្ហាក្នុងការផលិត (Upstream) នោះទេ ​តែកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបោះជំហានធ្វើឱ្យប្រសើរឡើង​លើកែច្នៃ​ផលិតផលកសិកម្ម (Downstream) សម្រាប់ការនាំចេញតាមស្តង់ដា​គោលនយោបាយ ដើម្បី​ទទួលបានតម្លៃបន្ថែមលើផលិតផល និងប្រាក់ចំណេញ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ដៃគូអភិវឌ្ឍន៍​ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់ និងប្រើប្រាស់ថវិកា​ឱ្យចំទិសដៅស្របតាមគោលនយោបាយរបស់ក្រសួង ​ដើម្បីមានការគាំទ្រ សហការ និងផ្តល់ប្រយោជន៍​ដល់កសិករ ប្រកបដោយប្រសិទ្ធភាព ​និងមាននិរន្តរភាពពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ត្រី ​បានបញ្ជាក់បន្ថែមថា ​គោល​នយោបាយវិស័យ​កសិកម្មថ្មី ​កំពុងផ្តោតយកចិត្តទុក​ដាក់ជំរុញ​សហគមន៍កសិកម្មគម្រូថ្មី ​បន្ទាប់ពីបានចាប់ផ្តើម ​និងបន្តការដាក់​ពង្រាយ​មន្ត្រីផ្សព្វផ្សាយ​កសិកម្ម​ឃុំ ដើម្បីផ្ដល់ការគាំទ្រដល់កសិករក្នុងដាំដុះកសិផល​សម្រាប់ទីផ្សារក្នុងទ្រង់ទ្រាយធំ​ (Scale Economy)។

ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ហើយភាគី​ក្រុមហ៊ុននឹង​ធ្វើការ​សិក្សាឱ្យបានច្បាស់លាស់​ ដើម្បីឱ្យការវិនិយោគចំទិសដៅ​ ឆ្លើយតប​នឹងតម្រូវការពិតប្រាកដ៕អត្ថបទ៖ ឈិតបូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm