និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា ជំរុញក្រុមហ៊ុនបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង

2023/10/30 07:10:49 pm        260

ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានជំរុញក្រុមហ៊ុនឯកជន ពិចារណាទៅលើការបោះផ្សាយមូលបត្រ សញ្ញាបណ្ណបៃតង ដែលធានាដល់និរន្តរភាពផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព។

នៅក្នុងសិក្ខាសាលា ស្តីពីហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ​នៅព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រ​កម្ពុជា បានមានប្រសាសន៍ថា ​នៅក្នុងប្រទេសដែលផ្សារមូលបត្រដែលមានការរីកចម្រើន ផ្សារមូលបត្រ ​នឹងដើរតួនាទីសំខាន់ណាស់ក្នុងការផ្តល់ជាហិរញ្ញប្បដល់តួអង្គនានា​នៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម ​បានបន្តថា ប្រសិនបើវិនិយោគិន ​ចាប់ផ្ដើមចាប់អារម្មណ៍ ​និងចង់បានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុនបោះផ្សាយត្រូវចាប់ផ្ដើមអនុវត្តតាម ​ដោយប្រកាន់យកនូវគោលនយោបាយនានា ដែលគាំទ្រដល់សេដ្ឋកិច្ចបៃតង។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ នៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ​ក្នុងទិសដៅអភិវឌ្ឍន៍ទីផ្សារ និងលើកស្ទួយវិស័យមូលបត្រកម្ពុជា និយ័តករ​មូលបត្រកម្ពុជា មិនត្រឹមតែធ្វើការសិក្សា​អភិវឌ្ឍន៍​ បង្កើតនូវផលិតផលហិរញ្ញវត្ថុថ្មីៗ និងធ្វើការ​ផ្សព្វផ្សាយ ព្រមទាំងបញ្រ្ជាបការយល់ដឹងជាសាធារណៈឲ្យបានកាន់តែទូលំទូលាយ​ និងស៊ីជម្រៅ ដើម្បីទាក់ទាញសាធារណជនឲ្យងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគនៅក្នុងទីផ្សារមូលបត្រកាន់តែច្រើនឡើងនោះទេ ប៉ុន្តែនិយ័តករមូលបត្រកម្ពុជា ក៏បានធ្វើការរួមចំណែកជាមួយប្រទេសជាតិ​ក្នុងការ ​ការពារបរិស្ថាន ​និងលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួម​សហការយ៉ាងសកម្មជាមួយនឹងដៃគូពាក់ព័ន្ធជាច្រើន ​ដើម្បីជំរុញឲ្យមានការបោះផ្សាយលក់​សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព។

សូមបញ្ជាក់ថា នេះជាសិក្ខាសាលាលើកទី២ហើយ ដែលផ្សារមូលបត្រកម្ពុជារៀបចំឡើង និង​បានប្រព្រឹត្តទៅក្រោមប្រធានបទ “ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព” ក្នុងគោលដៅ ពាំនាំមកនូវខ្លឹមសារសំខាន់ៗអំពីប្រភពហិរញ្ញប្បទាននិរន្តរភាព រួមមានសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តភាព ​ជាមួយនឹងអត្ថប្រយោជន៍ទៅដល់ក្រុមហ៊ុនសក្តានុពល វិនិយោគិនរូបវ័ន្តបុគ្គល ​និងនីតិបុគ្គល ​ជាពិសេសក្រុមហ៊ុនធានារ៉ាប់រង ​ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម ​ដើម្បីចូលរួមកសាងសង្គមជាតិ ក៏ដូចជាសកលលោកក្នុងដំណើរ​ឆ្ពោះទៅ​រកការរីកចម្រើនប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm