ខេត្តកំពតបង្ហាញគោលដៅទេសចរណ៍៣៦កន្លែង ដើម្បីទាក់ទាញទេសចរទៅទស្សនាកម្សាន្ត

2023/10/30 08:10:39 pm        322

កំពត៖ ខេត្តកំពត បានរៀបចំអភិវឌ្ឍន៍គោលដៅទេសចរណ៍ចាស់ និងស្ថាបនាគោលដៅ​ទេសចរណ៍ថ្មី ​ប្រមាណ៣៦កន្លែង ​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឱ្យទៅទស្សនាកម្សាន្ត ហើយបណ្តាអ្នកផ្តល់ សេវា នៅតាមគោលដៅទេសចរណ៍ទាំងនោះ បានឯកភាពគ្នារក្សាតម្លៃ​សមរម្យ ​និងបញ្ចុះតម្លៃសេវាកម្មខ្លួន ថែមទៀត ​កំលុងខេត្តកំពតរៀបចំពិធីបុណ្យអុំទូក នៅខែក្រោយនេះ ។

ម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តកំពត ​បាននិយាយថា បច្ចុប្បន្ន ​បើទោះខេត្តកំពត ទទួលបាន ភ្ញៀវទេសចរជាតិ អន្តរជាតិ តិច ឬច្រើនកម្រិតណាក៏ដោយ ​ក៏មូលដ្ឋានអាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍នានា ​មិនធ្វើការដំឡើងថ្លៃសេវា ​និងបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព និងអភិវឌ្ឍន៍​ មូលដ្ឋាន​ទេសចរណ៍ឲ្យល្អថែមទៀត​ ដើម្បីបង្កើនភាពទាក់ទាញ ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ​បានឱ្យដឹងថា ​បច្ចុប្បន្ន ​ខេត្តកំពត មាន ប៉ូលទេសចរណ៍ចំនួនបីធំៗ រួមមាន៖ ទី១- ប៉ូលទេសចរណ៍តំបន់ម្លិច ទី២- បូកគោ និងទី៣- ប៉ូលទេស ​ចរណ៍តំបន់ទឹកឈូ ដែលគោលដៅទេសចរណ៍ចាស់ ​និងបង្កើតថ្មី ចំនួន៣៦កន្លែង ហើយ​គោលដៅ​ទេសចរណ៍​ទាំងនោះ ភាគច្រើនជាគោលដៅទេសចរណ៍វប្បធម៌ ​ប្រវត្តិសាស្ត្រ ធម្មជាតិ កសិទេសចរណ៍ ដែលមានភាពទាក់ទាញ។

លោក សយ ស៊ីណុល ​បានបញ្ជាក់ថា​ បច្ចុប្បន្ន ​គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ​នៅខេត្តកំពត បានបើកដំណើរការឡើងវិញអស់ហើយ​ ដែលក្នុងរយៈពេល៩ខែ ឆ្នាំនេះ ខេត្តកំពត​ បាន​ទទួលភ្ញៀវ ទេសចរក្នុងស្រុកដូចសភាពដើមវិញហើយ ​ចំណែកទេសចរអន្តរជាតិ ​គឺទទួលបានប្រមាណ៨០% ហើយនឹងត្រឡប់ទៅរកភាពដើមវិញ ​នៅដំណាច់ឆ្នាំនេះ ​និងឆ្នាំក្រោយ ៕អត្ថបទស៊ុម សុខជា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm