កម្ពុជាបង្កើតបណ្ណសម្គាល់ជនមានពិការភាពជាលើកដំបូង

2023/10/30 10:23:52 pm        77

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតបណ្ណសម្គាល់​ជនមានពិការភាពជា លើកដំបូង ។ នៅថ្ងៃទី៣០ ខែតុលា នេះ ក្រសួងសង្គមកិច្ច រួមទាំង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ​បានផ្ដល់បណ្ណសម្គាល់​ជនមានពិការភាព​ ជូនជនមានពិការភាព។ បច្ចុប្បន្ន បណ្ណសម្គាល់ជនមាន ​ពិការភាព ដែលផលិតរួចរាល់ គឺមានជាង២២ម៉ឺនសន្លឹករួចមក​ហើយ។

ក្នុងពិធីផ្ដល់បណ្ណសម្គាល់ជនមានពិការភាព ​នៅថ្ងៃនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម កិច្ច អតីតយុទ្ធជន ​និងយុវនីតិសម្បទា បានលើកឡើងថា ការផ្តល់បណ្ណសម្គាល់​ជនមានពិការ​ភាពនេះ ​គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ​ក្នុងការចូលរួមសកម្មភាព ​សង្គម សេដ្ឋកិច្ច និង ​ទទួលបានអត្ថប្រយោជន៍ពីវិស័យ​សាធារណៈ វិស័យឯកជន ​អង្គការសង្គមស៊ីវិល និងអ្នកផ្ដល់សេវាផ្សេងៗ​ ប្រកបដោយសមធម៌ ​និងបរិយាបន្ន ស្របតាមគោលនយោបាយ​រាជរដ្ឋាភិបាល ។

សម្រាប់ជនមានពិការភាព ដែលទទួលបានបណ្ណសម្គាល់នៅថ្ងៃនេះ ក៏បានបង្ហាញក្ដីរីករាយផងដែរ ដោយពួកគេជឿជាក់ថា បណ្ណនេះ នឹងជួយសម្រួល និងផ្ដល់ជាអត្ថប្រយោជន៍មួយ​ចំនួនសម្រាប់​ពួកគេ។

ពួកគេក៏សង្ឃឹមថា បណ្ណសម្គាល់ជនមានពិការភាពនេះ​ នឹងពង្រីកវិសាលភាពអត្ថប្រយោជន៍កាន់ តែធំ ។

ពាក់ព័ន្ធនឹងបណ្ណសម្គាល់ជនមានពិការភាពនេះ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយក ដ្ឋានស្ដារសម្បទា បានលើកឡើងដែរថា បណ្ណនេះ នឹងផ្ដល់ជាអត្ថប្រយោជន៍សម្រាប់​កម្មវិធីជំនួយ​សង្គមថ្មី “កម្មវិធីកញ្ចប់គ្រួសារ” ដែលត្រៀមដាក់ឱ្យអនុវត្តនៅចុងឆ្នាំនេះ។ ​ជនមានពិការភាព ជាក្រុមគោលដៅមួយ​ ផងដែរ សម្រាប់កម្មវិធីជំនួយសង្គមថ្មីនេះ ។

ឯកឧត្តម បានបន្តថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏កំពុងពិភាក្សា​ ធ្វើការរួមគ្នា ដើម្បីពង្រីកវិសាលភាព អត្ថប្រយោជន៍ នៃបណ្ណសម្គាល់ជនមានពិការភាពផងដែរ ។

គួរបញ្ជាក់ថា ​បណ្ណសម្គាល់ជនមានពិការភាព មានសុពលភាពជាអចិន្ត្រៃយ៍។ ​ការដកបណ្ណ លើក លែងតែ ​ជននោះទទួលមរណភាព ចាកចេញពីកម្មវិធីដោយស្ម័គ្រចិត្ត ​មិនមានពិការភាពអចិន្ត្រៃយ៍ ជាដើម ។ ​បណ្ណសម្គាល់ជនមានពិការភាពនេះ ​ត្រូវបានកំណត់តាមប្រភេទ​ និងកម្រិតពិការភាព ដោយកម្រិត ១ មានន័យថា​ ពិការភាពកម្រិតធ្ងន់ កម្រិត២ ​កម្រិតមធ្យម និងកម្រិត៣ ​កម្រិតស្រាល ៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm