
សារមន្ទីរបាសេឡូណា (Barcelona) របស់ប្រទេសអេស្ប៉ាញ បានបើកទ្វារទទួលអ្នកចូលទស្សនាអាក្រាតកាយ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ដោយបានរៀបចំដំណើរទេសចរណ៍ដ៏ពិសេសមួយ ក្នុងអំឡុងពេលដែលអ្នកទស្សនាអាចដោះសម្លៀកបំពាក់របស់ពួកគេ ដើម្បីមានអារម្មណ៍ជិតស្និទ្ធនឹងការតាំងពិពណ៌អាក្រាតកាយនោះ។
សារមន្ទីរបុរាណវិទ្យា កាតាឡូញ៉ា (Catalonia) បានរៀបចំដំណើរទេសចរណ៍រយៈពេល ៩០នាទី ដោយសហការជាមួយក្លឹបទេសចរធម្មជាតិ ការាឡាន់។
អ្នកទស្សនាបានចូលរួមមើលការតាំងពិពណ៌ «អ្នកចម្បាំងអាក្រាតកាយ» នៃរូបថតរបស់អ្នកថតរូបដ៏ល្បីម្នាក់ឈ្មោះ Luigi Spina ដែលពណ៌នាអំពីរូបសំណាកសំរិទ្ធក្រិកដ៏ធំពីរ នៃអ្នកចម្បាំងអាក្រាតពីសតវត្សទី៥ មុនគ.ស ដែលត្រូវបានរកឃើញកាលពីឆ្នាំ១៩៧២ នៅជិតសហគមន៍ Riace របស់ប្រទេសអ៊ីតាលី។
គេហទំព័ររបស់សារមន្ទីរនោះ បានសន្យាថាអ្នកទស្សនាមានឱកាស «កោតសរសើរស្នាដៃនៃរូបចម្លាក់នោះ ដោយពួកគេថតរូបអាចធ្វើលំនាំតាមដូចគ្នាជាមួយរូបសំណាកនោះ ទាំងអាក្រាតកាយ និងហ៊ុមព័ទ្ធដោយរាងកាយអាក្រាតជាច្រើនផ្សេងទៀតផងដែរ៕