
ឧត្តមសេនីយ៍ជាគូប្រជែងរបស់ស៊ូដង់ បានវិលត្រឡប់មកតុចរចា ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតវិញ ប៉ុន្តែការប្រយុទ្ធគ្នា មិនបង្ហាញសញ្ញានៃការធូរស្រាលទេ ខណៈដែលពួកគេ កំពុងតស៊ូ ដើម្បីគ្រប់គ្រងទីក្រុងធំទីពីររបស់ប្រទេសនេះ។
ក្នុងរយៈពេល៦ខែ សង្រ្គាមនៃជម្លោះរវាងប្រមុខទ័ព លោក Abdel Fattah al-Burhan និងអតីតអនុប្រធានរបស់ខ្លួន លោក Mohamed Hamdan Daglo ដែលបញ្ជាកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សជាង ៩.000 នាក់ និងជិត៦លាននាក់ ត្រូវបានជម្លៀសចេញ។
ទោះបីជាមានការសម្លាប់រង្គាលក៏ដោយ ក៏មិនមានភាគីណាមួយ អាចដណ្តើមយកផលប្រយោជន៍ជាក់លាក់ឡើយ។
នៅទីក្រុងខាទុំ កងទ័ពអាកាស បានបរាជ័យក្នុងការបណ្តេញ RSF ដែលនៅតែគ្រប់គ្រងផ្លូវនានាក្នុងរដ្ឋធានី ខណៈដែលកងទ័ពកាន់កាប់ភាគខាងកើតរបស់ប្រទេសនេះ។
កាលពីថ្ងៃព្រហស្បតិ៍ កិច្ចចរចាសន្តិភាព បានបន្តនៅទីក្រុង Jeddah អារ៉ាប៊ីសាអ៊ូឌីត ដែលទីក្រុងរីយ៉ាដ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃអាទិត្យថា មានគោលបំណងត្រឹមតែធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្តល់ជំនួយមនុស្សធម៌ប៉ុណ្ណោះ។