អ្នកជំនាញស្រទាប់ផែនដី និងភូមិសាស្ត្រ ចែករំលែកការវិភាគប្រើប្រាស់ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់

2023/10/30 10:36:39 pm        61

អ្នកជំនាញស្រទាប់ផែនដីនិងភូមិសាស្ត្រម្នាក់ដែលកំពុងសិក្សាផ្លូវរូងក្រោមដីនៅក្នុងតំបន់ហ្កាហ្សា និយាយថា ក្រុមអ៊ីស្លាមនិយមហាម៉ាស់ បានបង្វែរយុទ្ធសាស្ត្រដោយប្រើប្រាស់ផ្លូវរូងក្រោមដី ដើម្បីទប់ទល់ជាមួយយោធាអ៊ីស្រាអែល។ សាស្ត្រាចារ្យ Joel Roskin នៅសាកលវិទ្យាល័យ Bar-Ilan ក្នុងប្រទេសអ៊ីស្រាអែល បានចែករំលែកការវិភាគរបស់លោកនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយNHK។ លោក Roskin បាននិយាយថា លោកសន្និដ្ឋានថា បណ្តាញផ្លូវរូងក្រោមដី មានជម្រៅរហូតដល់៧០ម៉ែត្រ ដែលស្មើនឹងអគារកម្ពស់២០ជាន់។ ការប៉ាន់ស្មានរបស់លោក គឺផ្អែកលើការស្រាវជ្រាវ ជាផ្នែកមួយនៃក្រុមស៊ើបអង្កេតរបស់យោធាអ៊ីស្រាអែល និងគំនូរព្រាងនៃផ្លូវរូងក្រោមដីដែលបង្កើតឡើងដោយប្រើប្រាស់ព័ត៌មានពីអាជ្ញាធរ និងប្រភពផ្សេងៗទៀត។ លោកនិយាយថា ផ្លូវរូងក្រោមដី ត្រូវបានគេសន្និដ្ឋានថាមានប្រវែង ៣០០ ទៅ ៥០០ គីឡូម៉ែត្រ ប៉ុន្តែប្រវែងសរុបពិតប្រាកដរបស់វាមិនត្រូវបានគេដឹងនៅឡើយ។ លោក Roskin និយាយថា ច្រកផ្លូវ លាតសន្ធឹងត្រង់ពីមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា ទៅដល់ទីបញ្ជាការកណ្តាលប្រតិបត្តិការរបស់ក្រុមហាម៉ាស់ ទីតាំងផលិតថាមពល និងបន្ទប់សម្រាប់ដាក់ឃុំឃាំងចំណាប់ថ្នូរ។ ក្រុមហាម៉ាសមានសមត្ថភាពរក្សាទុក និងបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ ពីក្រោមដី ហើយមានរន្ធក្រោមដីដែលបិទបាំងដោយឧបករណ៍បញ្ជាពីចម្ងាយ។ លោកសាស្ត្រាចារ្យបាននិយាយថា ក្រុមហាម៉ាស់ ខិតកាន់តែកៀកទៅរកកិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសប់ ដើម្បីប្រើប្រាស់ផ្លូវរូងក្រោមដីសម្រាប់សមត្ថភាពយោធា និងភេរវកម្មជាបន្តបន្ទាប់។ លោក Roskin បានពន្យល់ថា ផ្លូវរូងក្រោមដីនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមជីកនៅទសវត្សរ៍ឆ្នាំ ១៩៨០ ដើម្បីរត់ពន្ធស្បៀងអាហារ និងទំនិញផ្សេងទៀត ពីប្រទេសអេហ្ស៊ីបដែលនៅជិតខាងសម្រាប់ពលរដ្ឋ ស្ថិតក្នុងតម្រូវការ ហើយទំនិញក៏រួមបញ្ចូលទាំងអាវុធផងដែរ។ ទាក់ទងនឹងការពង្រីកប្រតិបត្តិការលើដីគោករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា លោក Roskin បាននិយាយថា វាអាចចំណាយពេលជាច្រើនខែ ដើម្បីបំផ្លាញ និងគ្រប់គ្រងផ្លូវរូងក្រោមដី។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm