
មនុស្សម្នាជាច្រើន ត្រូវបានគេមើលឃើញថា កំពុងដើរពាសពេញទីក្រុង Acapulco កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកស្រុកនៅទីនោះ បានតម្រង់ជួរជាច្រើនម៉ោង ដើម្បីចាំទទួលសម្ភារៈការចាំបាច់បំផុត បន្ទាប់ពីព្យូះសង្ឃរាអូទីស បានបោកបក់កាត់ទីក្រុងឆ្នេរម៉ិកស៊ិក កាលពី៤ថ្ងៃមុននេះ។
មនុស្សឈរមួយជួរ ដើម្បីទទួលអាហារ និងមួយជួរទៀតដើម្បីទទួលទឹកបរិភោគ។
មនុស្សជាច្រើន ខឹងនឹងការខ្វះខាតជំនួយពីរដ្ឋាភិបាល។
«យើងត្រូវការអាហារ និងទឹក ពួកគេបានយកទឹកមក ប៉ុន្តែមើលថាតើមានយើងប៉ុន្មាននាក់ មានយើងច្រើនណាស់ វាមិនគ្រប់គ្រាន់នោះទេ»។
«តើជំនួយរដ្ឋាភិបាលនៅឯណា? ចូរមើលមនុស្សទាំងអស់នេះចុះ។ ពួកគេ បានប្រាប់ពួកយើងថា ទឹកនឹងបញ្ជូនមកនៅម៉ោង ៨ ព្រឹក ហើយយើងមកដល់ទីនេះ តាំងពីព្រលឹម តាំងពីម៉ោង ៥ ព្រឹក ប្រថុយនឹង ត្រូវគេវាយធ្វើបាប ព្រោះឥឡូវនេះ មានការកកស្ទះនៅដងផ្លូវនានា។
ហាងលក់ទំនិញ ក៏ត្រូវបានគេចូលលួចដែរ ខណៈដែលស្ថានការណ៍ កាន់តែអស់សង្ឃឹមឡើងៗ។
នៅឯជួរសម្រាប់ជំនួយស្បៀងអាហារ ស្ត្រីនេះ បានអង្វរសុំជំនួយពីសហគមន៍អន្តរជាតិ ដោយនិយាយថាខ្លួនពុំមានអ្វីនៅសល់ទេ។
អ្នកស្រីបាននិយាយថា៖«មិនមែនពួកយើងទាំងអស់គ្នា បានលួចអ្វីទេ យើងពិតជាត្រូវការជំនួយ គ្មាននរណានៅទីនេះទេ។
ព្យុះសង្ឃរាអូទីស បានបោកបក់កាត់តំបន់នេះ ជាព្យុះប្រភេទទី៥ កាលពីថ្ងៃពុធ ដោយបានបំផ្លាញទីក្រុង Acapulco ជាច្រើន ក៏ដូចជាការកាត់ផ្តាច់ទំនាក់ទំនង និងថាមពលផងដែរ។