មនុស្សរាប់សែននាក់ ប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងនានា នៅអឺរ៉ុបមជ្ឈិមបូព៌ា និងនៅអាស៊ី ដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីន

2023/10/30 04:50:56 pm        156

ក្រុមបាតុកររាប់សែននាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានា នៅអឺរ៉ុប មជ្ឈិមបូព៌ា និងនៅអាស៊ី ដើម្បីបង្ហាញការគាំទ្រពលរដ្ឋប៉ាឡេស្ទីន ខណៈយោធាអ៊ីស្រាអែល បានពង្រីកការវាយលុកលើដីគោក និងតាមអាកាសទៅលើតំបន់ហ្កាហ្សា។ នៅក្នុងបាតុកម្មដ៏ធំបំផុតមួយ នៅក្នុងទីក្រុងឡុងដ្រ វីដេអូពីលើអាកាស បានបង្ហាញហ្វូងមនុស្សដ៏ច្រើនកំពុងដើរក្បួនឆ្លងកាត់កណ្តាលរដ្ឋធានីដើម្បីទាមទារ ឲ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak អំពាវនាវឲ្យមានបទឈប់បាញ់។ អ្នកតវ៉ានិយាយថា ប្រទេសមហាអំណាចធំៗ ដែលមានតួនាទី ពុំបានធ្វើអ្វីឲ្យគ្រប់គ្រាន់ឡើយនៅពេលនេះ។ នេះមិននិយាយអំពីក្រុមហាម៉ាស់នោះទេ នេះគឺនិយាយអំពីការការពារជីវិតរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីន។ ដោយគាំទ្រជំហររបស់ទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលរបស់លោក Sunak បានបញ្ឈប់ភ្លាមៗការអំពាវនាវសម្រាប់បទឈប់បាញ់ និងជំនួយដោយការផ្អាកការប្រយុទ្ធសម្រាប់ផ្នែកមនុស្សធម៌ ដើម្បីអនុញ្ញាតឲ្យជំនួយបានទៅដល់ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា។ នៅក្នុងប្រទេសម៉ាឡេស៊ី ហ្វូងបាតុករដ៏ច្រើន បានស្រែកពាក្យផ្សេងៗនៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងកូឡាឡំពួ។ ជាមួយគ្នានេះ ក្នុងសុន្ទរកថា ទៅកាន់ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់ នៅក្នុងការជួបជុំគ្នាដ៏ធំនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថាអ៊ីស្រាអែលគឺជាអ្នកចូលកាន់កាប់ និងបានប្រកាន់ជំហរដដែលៗអំពីក្រុមហាម៉ាស់ ថាពុំមែនជាអង្គការភេរវកម្មនោះទេ។ ពលរដ្ឋអ៊ីរ៉ាក់ បានចូលរួមនៅក្នុងការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងបាដាត និងនៅក្នុងតំបន់ West bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ខណៈក្រុមអ្នកតវ៉ាប៉ាឡេស្ទីន ក្នុងទីក្រុង Hebron បានអំពាវសម្រាប់ការធ្វើពហិការសកល នូវផលិតផលរបស់ប្រទេសអ៊ីស្រាអែល។

នៅរដ្ឋធានី Wellington ប្រទេសនូវ៉ែលហ្សេឡង់ មនុស្សរាប់ពាន់នាក់ បានកាន់ទង់ជាតិ ប៉ាឡេស្ទីន និងផ្ទាំងប្រកាសមានអំណានថា«សេរីភាពប៉ាឡេស្ទីន» ដែលបានបានដើរក្បួនទៅកាន់រដ្ឋសភា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am