
មនុស្សប្រហែល ១.០០០នាក់ បានមកប្រមូលផ្តុំគ្នា នៅវិមានដ៏ធំមួយ ក្នុងរដ្ឋធានីរបស់ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ដោយស្លៀកពាក់ជាមនុស្សពីងពាង ក្នុងគោលបំណងបំបែកឯតទគ្គកម្មពិភពលោក សម្រាប់កំណត់ត្រាមនុស្សច្រើនបំផុតស្លៀកពាក់ជាវីរបុរស Marvel ដ៏ល្បីល្បាញ នៅក្នុងព្រឹត្តិការណ៍សាធារណៈតែមួយ។
បុគ្គលដ៏មានឥទ្ធិពលជនជាតិអាហ្សង់ទីនលោក Uki Deane បានរៀបចំការជួបជុំនេះតាមរយៈបណ្ដាញសង្គម Instagram ក្នុងគោលបំណងបំបែកកំណត់ត្រាក្នុងខែមិថុនា នៅប្រទេសម៉ាឡេស៊ី ដែលមានមនុស្សចំនួន ៦៨៥នាក់ស្លៀកពាក់ជាមនុស្សពីពាង។
លោក Deane បាននិយាយថា លោកមានទំនុកចិត្តក្នុងការទទួលបានពានរង្វាន់ «Guinness World Records» ជាមួយនឹងអ្នកចូលរួមនៅទីក្រុង Buenos Aires នៅវិមាន Obelisk ដ៏ល្បីល្បាញ ដែលមនុស្សដ៏ច្រើនកុះករ នាំគ្នាស្លៀកសម្លៀកបំពាក់ពណ៌ខៀវតឹងណែន និងពាក់ស្រោមមុខពណ៌ក្រហម។
វីរបុរសដែលមើលទៅស្រដៀងនឹងការស្លៀកពាក់ជាតួអង្គ ដែលបង្កើតឡើងដោយអ្នកដឹកនាំលោក Stan Lee និងលោក Steve Ditko បានទះដៃ និងច្រៀងដោយភាពរីករាយក្នុងអំឡុងពេលរសៀល ដែលមានពន្លឺថ្ងៃ។ អ្នកចូលរួមម្នាក់បានបំពេញបន្ថែមនូវសំលៀកបំពាក់មនុស្សពីងពាង ជាមួយនឹងអាវក្រុមបាល់ទាត់ក្រុមអាហ្សង់ទីនឆ្នូតពណ៌ខៀវ និងស ខណៈដែលម្នាក់ទៀតពាក់ឈុតអាជីវកម្មជាមួយនឹងក្រវ៉ាត់កពណ៌ក្រហម ដែលស៊ីនឹងរបាំងមុខកំពូលវីរបុរស៕