
ចៅក្រមនៃតុលាការជាន់ខ្ពស់មួយរូប បាននិយាយ នៅថ្ងៃចន្ទ (ទី៣០ តុលា) ថា សវនាការបញ្ចប់ចុងក្រោយពីបញ្ហាបំណុលនៃក្រុមហ៊ុន Evergrande Group របស់ប្រទេសចិន នៅទីក្រុងហុងកុង ត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី៤ ខែធ្នូ។
ចៅក្រមលោកស្រី Linda Chan បានប្រាប់តុលាការថា សវនាការបន្ទាប់ នឹងក្លាយជាការសម្រេចចុងក្រោយ នៅមុនពេលមានកដីកាបិទបញ្ចប់។ លោកស្រីបាននិយាយថា ក្រុមហ៊ុនអចលនទ្រព្យ Evergrande ចាំបាច់ត្រូវបង្កើតសំណើររៀបចំរចនាសម្ព័ន្ធឡើងវិញឲ្យបានមុនកាលបរិច្ឆេទនៃសវនការនោះ។
ក្រុមហ៊ុន Evergrande បាននិងកំពុងធ្វើការលើផែនការរៀបចំរចនាសម្ព័ន្ធបំណុល នៅក្រៅប្រទេស ប៉ុន្តែផែនការនេះ ត្រូវបានលុបចោលកាលពីខែមុន នៅពេលដែលស្ថាបនិកមហាសេដ្ឋីរបស់ក្រុមហ៊ុន លោក Hui Ka Yan ត្រូវបានគេបញ្ជាក់ថា កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត សម្រាប់ការសង្ស័យពីសកម្មភាពឧក្រិដ្ឋកម្ម៕