
លោក Mohamed Zaki al-Saidi ដែលជាជនប៉ាឡេស្ទីនរត់ភៀសខ្លួនមួយរូប និងកូនៗរបស់លោក បានអង្គុយទទួលទានបាយ និងសាច់នៅក្នុងជំរំនៅទីក្រុង Khan Younis ដែលជាចំណីអាហារចម្អិនលើកដំបូងរបស់គ្រួសារលោក ក្នុងរយៈពេល ២២ថ្ងៃកន្លងមកនេះ ចាប់តាំងអ៊ីស្រាអែលរឹតបន្តឹងការបិទច្រកព្រំដែនរបស់ពួកគេ ហើយនិងការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ក្រោយក្រុមជីវពលហាម៉ាស់ បើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅ ។
លោកបានជម្លៀសខ្លួនចេញពីទីក្រុង al-Zahraa មកកាន់ជំរំក្នុងទីក្រុង Khan Younis ស្ថិតនៅជិតមន្ទីរពេទ្យ ។ លោកបានបើកលក់ភេសជ្ជៈ ជាទីដែលលោកលក់ភេសជ្ជៈ និងសង់ខ្យាលាយទឹកឃ្មុំ ដើម្បីរកប្រាក់ចិញ្ចឹមកូនៗរបស់លោក បើទោះបីជាវាមិនគ្រប់គ្រាន់សម្រាប់គ្រួសាររបស់លោកដែលរស់នៅក្នុងស្ថានភាពដ៏លំបាកក្នុងជំរំក៏ដោយ ។
បុរសផ្សេងទៀត ដែលរស់នៅក្នុងជំរំតង់ បានចាប់យកមុខរបរតូចតាចផងដែរ រួមទាំងលោក Bilal Abu Mustafa ដែលបានបើកតូបកាត់សក់ ។
ជនប៉ាឡេស្ទីនរស់នៅក្នុងតំបន់ហ្គាហ្សា បានរាយការណ៍នៅថ្ងៃចន្ទនេះ ពីការវាយប្រហារតាមច្រកអាកាសដ៏ខ្លាំងក្លា និងការវាយប្រហារដោយកាំភ្លើងធំ ពេលដែលទាហានអ៊ីស្រាអែល គាំទ្រដោយរថក្រោះ បង្កើនការវាយលុករបស់ពួកគេលើតំបន់បិទច្រកមួយនេះ ជាហេតុបង្ខំឲ្យមានការអំពាវនាវបន្ថែមទៀតពីអន្តរជាតិ ដើម្បីការពារអាយុជីវិតជនស៊ីវិល ។
ក្រុមអាជ្ញាធរសុខភាពនៅតំបន់ហ្គាហ្សា ដែលមានពលរដ្ឋ ២,៣លាននាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្ស ៨.០០៥នាក់ រួមទាំងអនីតិជន ៣.៣២៤នាក់ ត្រូវបានសម្លាប់ ៕