
ប្រជាជនអូឡុំប៊ី បានបោះឆ្នោត កាលពីថ្ងៃអាទិត្យ (ទី២៩ ខែតុលា) ដើម្បីជ្រើសរើសអភិបាលក្រុង អភិបាលក្រុងរដ្ឋ និងសមាជិកសភាថ្មី ប្រចាំតំបន់ នៅក្នុងការបោះឆ្នោតមួយ ដែលអ្នកវិភាគនិយាយថា នឹងក្លាយជាការបោះឆ្នោតតំណាងឲ្យប្រជាមតិលើរដ្ឋាភិបាលរបស់ប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro ហើយអាចមានឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៦។
ប្រជាជនកូឡុំប៊ីជិត ៣៩លាននាក់ មានសិទ្ធិបោះឆ្នោត នៅថ្ងៃអាទិត្យនោះ។ យុទ្ធនាការត្រូវបានកត់សម្គាល់ជាមួយនឹងកាមានសន្តិសុខកាន់តែអាក្រក់ឡើងៗ ដោយសារតែវត្តមានរបស់ក្រុមប្រដាប់អាវុធខុសច្បាប់ ដែលនៅតែមានសកម្មភាព ទោះបីជាមានការខិតខំប្រឹងប្រែងរបស់លោក Petro ដែលចរចារកសន្តិភាពក៏ដោយ និងដោយសារមានការគំរាមកំហែងដល់បេក្ខជន។
របាយការណ៍ថ្មីៗពីការិយាល័យសិទ្ធិមនុស្ស បានឲ្យដឹងថា មនុសជាង ៣៦ភាគរយនៃរដ្ឋបាលទីក្រុង ប្រឈមនឹងហានិភ័យខ្ពស់នៃអំពើហិង្សា អំឡុងការបោះឆ្នោត ពោលគឺកើនឡើងពី ២៣ភាគរយ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ ក្នុងឆ្នាំ២០១៩៕