បាល់ទាត់៖ ខ្សែការពារក្លិប Brighton, Ben White ត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេសសំរាប់ការប្រកួត Euro ២០២០ ជំនួសខ្សែការពារ Liverpool, Trent Alexander-Arnold ដែលមានរបួស។

កីឡាករវ័យ ២៣ឆ្នាំ Ben White បានចូលលេងឲ្យក្រុមជំរើសជាតិអង់គ្លេស លើកដំបូងសប្ដាហ៍មុនក្នុងជ័យជំនះលើអូទ្រីស ការប្រកួតដែល Alexander Arnold រងរបួសនៅចុងម៉ោង។ ខ្សែការពារកណ្ដាល Ben White និង Tyron Mings ក៏បានចូលលេងដែរពេលយកឈ្នះរ៉ូម៉ានីកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ ក្រុមរបស់លោក Gareth Southgate នឹងត្រូវជួបជាមួយក្រូអាស៊ីនៅ Wembley ក្នុងការប្រកួត Euro ២០២០ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ