រដ្ឋបាលខណ្ឌ៧មករា បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២៤-២០២៦

2023/10/31 05:58:04 pm        514

ភ្នំពេញ៖ ដើម្បីឱ្យគម្រោងបាន​ឆ្លុះបញ្ចាំង​ពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជា​ប្រើប្រាស់​ធនធាន​ឱ្យចំគោលដៅ ​និង​អនុវត្តទៅប្រកបដោយ​ប្រសិទ្ធភាព ​រដ្ឋបាលខណ្ឌ៧មករា បានរៀបចំ​សិក្ខាសាលា សមាហរណកម្ម ​កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤ –២០២៦ ដើម្បីអោយមន្ទីរជំនាញ​ជុំវិញរដ្ឋបាលរាជធានីតំណាងដៃគូអភិវឌ្ឍន៍ ​សប្បុរសជន ​និងវិស័យឯកជនបានចូលរួម។

កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល​រាជធានី​ភ្នំពេញ លោក ថេង សុថុល ​អភិបាលខណ្ឌ៧មករា ក្រុមប្រឹក្សាខណ្ឌ មន្ទីរជំនាញជុំវិញ​រដ្ឋបាលរាជធានី ​តំណាងដៃគូអភិវឌ្ឍន៍ ​សប្បុរសជន ​និងវិស័យ​ឯកជនផងដែរ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានមានប្រសាសន៍លើកឡើងថា​ ការរៀបចំសិក្ខា​សាលាសមាហរណកម្ម ​កម្មវិធីវិនិយោគបីឆ្នាំរំកិល ​២០២៤-២០២៦​ របស់សង្កាត់ទាំង៨របស់ខណ្ឌ នៅពេលនេះ ​មានគោលបំណងដើម្បី​ផ្សព្វផ្សាយ​គម្រោង​វិនិយោគ​ជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋ​បាលខណ្ឌ សង្កាត់ និងការ ​ស្នើសុំការគាំទ្រគម្រោង​ ពី​មន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូ​អភិវឌ្ឍន៍​នានា​ វិស័យឯកជន ​និងសប្បុរសជន​ ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

លោកបន្តថា ​ជារៀងរាល់ឆ្នាំ​ នៅតាមសាលាខណ្ឌនីមួយៗ ​តែងតែបាន រៀបចំ​សិក្ខាសាលា​សមាហរណកម្ម​ កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ​ខណ្ឌ ​តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នៅតាមសាលាខណ្ឌនីមួយៗ ។

សិក្ខាសាលានេះរៀបចំឡើង​ ស្របតាមផែនការអភិវឌ្ឍ​ប្រាំឆ្នាំ​ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅ​ក្នុងនោះចាំបាច់​ត្រូវមានការចូលរួម​គាំទ្រ​ពី មន្ទីរជំនាញ ​ដៃគូអភិវឌ្ឍន៍ ​សប្បុរសជន និងវិស័យ​ឯកជន ដើម្បីឱ្យគម្រោងដែលបាន​រៀប​ចំ​ឆ្លុះបញ្ចាំង​ពីតម្រូវការជា​អាទិភាព​នៅថ្នាក់មូលដ្ឋាន ប្រើប្រាស់​ធនធានឱ្យចំគោលដៅ ​និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ​ហ៊ុន សុរិទ្ធី ​ អភិបាលរងរាជធានីភ្នំពេញ ​បានលើកឡើងផងដែរថា សូមកោត​សរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះសង្កាត់ទាំង៨ដែលបានខិតខំប្រឹងប្រែង ​ក្នុងដំណើរការកសាងកម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិលសង្កាត់របស់ខ្លួន ​និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ​ចំពោះមន្ទីរ អង្គភាពនានាចំណុះរដ្ឋបាល រាជធានីភ្នំពេញ ​អង្គការសង្គមស៊ីវិល សប្បុរសជនដែលបានគាំទ្រ​គម្រោងរបស់សង្កាត់ ខណ្ឌក្នុងឆ្នាំកន្លងមកនេះ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​អង្គភាពជំនាញពាក់ព័ន្ធនឹងបន្តការគាំទ្រដល់ ​គម្រោងសកម្មភាពកម្ម​វិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ​និងគម្រោងសកម្មភាពកម្មវិធីវិនិយោគ​ជាអាទិភាពរបស់សង្កាត់​ជាបន្តទៀត ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ​ពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។

បើតាមរបាយការណ៍ នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ​របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការ​គាំទ្រក្នុង​សិក្ខាសាលា ​សមាហរណកម្មឆ្នាំ២០២២ ​ដែលបានអនុវត្តឆ្នាំ២០២៣ រួមមាន គម្រោង​ដែលទទួល​បានការគាំទ្រឆ្នាំ២០២៣ ​សរុបចំនួន ​១៨១គម្រោង ​អនុវត្តសម្រេចបាន ​១២៥គម្រោង ដែលមាន​ដូចជា ផ្នែកសេដ្ឋកិច្ច ចំនួន ៣៩គម្រោង ​ផ្នែកសង្គមកិច្ចចំនួន ៧៦គម្រោង លើ ផ្នែក​គ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ចំនួន ​៣៦គម្រោង ផ្នែកសេវា រដ្ឋបាល និងសន្តិសុខសណ្តាប់​​ធ្នាប់សាធារណៈ ៣០ គម្រោង។

សម្រាប់គម្រោងជា​អាទិភាព ​ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅ​ក្នុងសិក្ខាសាលា​សមាហរណកម្ម​នាពេលនេះមានចំនួន ​១១០គម្រោង ដែលមាន​ផ្នែកសេដ្ឋកិច្ច ​៣២គម្រោង; ផ្នែក​សង្គមកិច្ច៤៦គម្រោង ;ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន៨គម្រោង; ផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ២៤គម្រោង៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm