អភិបាលខេត្តត្បូងឃ្មុំ ប្រកាសផ្ដល់កន្លែងស្នាក់នៅ ផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ដល់បេក្ខជនប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិនៅទូទាំងខេត្ត

2023/10/31 06:16:46 pm        761

ត្បូងឃ្មុំ៖ ដើម្បីកាត់បន្ថយការចំណាយ និងបង្ករភាពងាយស្រួលដល់ប្អូនៗសិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង​លោកជំទាវ ម៉េង វ៉ាន់ដានីន បានប្រកាសផ្ដល់ជូនកន្លែងស្នាក់នៅ និងផ្ញើកង់​ម៉ូតូ​ដោយ​ឥត​គិតថ្លៃនៅទូទាំងខេត្ត នេះបើយោងតាមការបញ្ជាក់របស់លោក សេង ជ័យវុធ នាយក​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ ។

ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនោះរួមមាន ក្រុងសួង មាន​ដូចជា៖ នៅក្រុងសួង ១២ផ្ទះសំណាក់, ស្រុកត្បូងឃ្មុំ ២៤ផ្ទះសំណាក់ បន្ថែម​ពី​នេះ​ការ​ទទួល​ផ្ញើ​កង់ ម៉ូតូ ក៏មិនគិតថ្លៃដូចគ្នាផងដែរ។ ជាមួយគ្នានោះឯកឧត្តមបណ្ឌិត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ត្រូវ​ចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរចំពោះអាជីវកម្មថតចំលង ដែលនៅ​ជិត​មណ្ឌល​ប្រឡង​រយៈពេល ២ថ្ងៃនៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀម​កំលាំង​ការពារ​សុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ។

សូមជម្រាបថា នៅខេត្តត្បូងឃ្មុំឆ្នាំ២០២៣ មានមណ្ឌលប្រឡងចំនួន ០៩ មណ្ឌល ដោយ​ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និង​មានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់ និងមានបេក្ខជនប្រឡងសរុបចំនួន ៥,៦៥៤នាក់ ស្រីចំនួន៣,១៧៤ នាក់។

អាណាព្យាបាល និងប្អូនៗសិស្សានុសិស្ស អាចទំណាក់ទំនងមក​មន្រ្តី​រៀបចំ​បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០១១ ២០០ ០៣៧ / ០៩០ ៧៩៧ ២៧៣ និងអាចទាក់ទងផ្ទាល់ទៅលោក សេង ជ័យវុធ នាយករដ្ឋបាល តាមរយៈលេខទូរស័ព្ទ ០៩៩ ៨៨២១៦៨៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm