ក្រុមអវកាសយានិក នៃយានស៊ិនចូវ Shenzhou-16 របស់ប្រទេសចិន បានត្រឡប់មកផែនដីវិញដោយជោគជ័យប្រកបដោយសុវត្ថិភាព នៅថ្ងៃអង្គារនេះ បន្ទាប់ពីបេសកកម្មរយៈពេល ១៥៤ ថ្ងៃនៅក្នុងស្ថានីយអវកាសរបស់ប្រទេសចិន ។
កន្លែងស្នាក់ចូលឡើងវិញ ដែលមានក្រុមអវកាសយានិកចិនបីនាក់ នៅលើយានអាវកាស គឺ លោក ជីង ហៃផេង (Jing Haipeng)លោក ជូ យ៉ាងចូវ ( Zhu Yangzhu) និងលោក គួយហៃចាវ (Gui Haichao) បានចុះចតនៅទីតាំងចុះចត តុងហ្វឹង (Dongfeng) ក្នុងវាលខ្សាច់ ហ្គូប៊ី (Gobi) ក្នុងតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង ភាគខាងជើងប្រទេសចិន នៅម៉ោង ៨:១១ ព្រឹកម៉ោងនៅទីក្រុងប៉េកាំង នេះបើយោងតាមទីភ្នាក់ងារអវកាស China Manned Space Agency (CMSA) ។
ទីភ្នាក់ងារនេះបានប្រកាសថា បេសកកម្ម Shenzhou-16 ដែលជាបេសកកម្មមនុស្សដំបូងក្នុងការអនុវត្ត និងដំណាក់កាលអភិវឌ្ឍន៍នៃស្ថានីយអវកាសរបស់ប្រទេសចិន គឺជាជោគជ័យទាំងស្រុង។
លោក Jing ដែលជាមេបញ្ជាការនៃបេសកកម្ម គឺជាមនុស្សដំបូងគេដែលចាកចេញពីយានអវកាសចូលឡើងវិញ ដោយបានបញ្ចប់ការធ្វើដំណើរលើកទីបួនរបស់ លោក ដោយជោគជ័យ។ លោកបានទៅកាន់ទីអវកាសច្រើនដងជាងអ្នកផ្សេងទៀត ដោយមានពេលវេលាបេសកកម្មក្នុងគន្លងតារាវិថី ច្រើនជាង២០០ ថ្ងៃ៕

