យោធាអ៊ុយក្រែន បានបញ្ចេញវីដេអូ មួយកាលពីថ្ងៃចន្ទទី៣០ខែតុលា បង្ហាញពី កងទ័ពទទួលបានការហ្វឹកហាត់ រងការសម្ពាធខ្លាំងពីការវាយប្រហារដោយកាំភ្លើងធំ និងយានដ្រូន នៅជិតទីក្រុងបាកមូដ(Bakhmut)ប្រទេសអ៊ុយក្រែន ។

បញ្ជាការយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនយ៉ាងច្រើននៅជុំវិញទីក្រុងបាកមូដ( Bakhmut) ដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើត ហើយបានប្តូរកងទ័ពរបស់ខ្លួនពីជំហរការពារទៅជា សកម្មភាពសកម្ម។

រុស្ស៊ី បានដណ្ដើមយកទីក្រុងបាកមូដ ជាសមរភូមិប្រយុទ្ធដ៏បង្ហូរឈាម នៃសង្រ្គាមរយៈពេល២០ ខែមកនេះ កាលពីខែឧសភា ។ ប្រទេសអ៊ុយក្រែន បានបង្កើនការវាយបក ចាប់តាំងពីខែមិថុនា ដើម្បីដណ្ដើមយកមកវិញនូវដែនដីដែល រុស្ស៊ីដណ្ដើមគ្រប់គ្រង ក្នុងភាគខាងត្បូង និងខាងកើត រួមទាំងទីក្រុងនេះ។
សារព័ត៌មាន Reuters មិនអាចផ្អៀងផ្ទាត់ដោយឯករាជ្យពីទីតាំង ឬ កាលបរិច្ឆេទនៃវីដេអូនេះបានទេ ៕