ការថតដោយយានដ្រូន បានបង្ហាញពីការបំផ្លាញ បន្ទាប់ពីព្យុះសង្ឃរា Otis នៅម៉ិកស៊ិក ហើយការព្រួយបារម្ភពីស្បៀងអាហារ និងទឹកនៅបន្ត

2023/10/31 07:38:51 pm        485

វីដេអូថតដោយយានដ្រូន នៅតំបន់ Ciudad Renacimiento ទីក្រុង Acapulco កាលពីថ្ងៃចន្ទ បានបង្ហាញពីការបំផ្លាញ ដែលព្យុះសង្ឃរា Otis ធ្វើឲ្យប៉ះពាល់ដល់សហគមន៍។

យោងតាមអ្វីដែលអាជ្ញាធរ នៅក្នុងរដ្ឋ Guerrero បាននិយាយកាលពីថ្ងៃចន្ទ ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដោយសារតែព្យុះសង្ឃរា Otis ជាប្រភេទព្យុះទី៥ ដែលបានវាយបក់បោកមកលើទីក្រុង Acapulco ជារមណីយដ្ឋានតំបន់ប៉ាស៊ីហ្វិក របស់ប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុន បានកើនឡើងជិត១០០នាក់។

ព្យុះ Otis បានវាយបក់មកលើទីក្រុង Acapulco ដោយមានល្បឿនខ្យល់២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានធ្វើឲ្យជន់លិចទីក្រុង បំប៉ើងដំបូលផ្ទះ និងសណ្ឋាគារ និងអាជីវកម្មជាច្រើនកន្លែង ជន់លិចយានយន្ត និងកាត់ផ្តាច់ទំនាក់ទំនង ព្រមទាំងផ្លូវថ្នល់ និងផ្លូវអាកាស។

ការចូលលួចបានកើតឡើង ខណៈចំនួនប្រជាជននៅទីក្រុងនេះ ជិត៩០០.០០០នាក់ មានភាពអស់សង្ឃឹម សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ និងទឹក។

យោងតាមការប៉ាន់ស្មាន បានឲ្យដឹងថា ការចំណាយនៃការខាតបង់ពីព្យុះសង្ឃរា អាចឡើងដល់ ១៥ពាន់លានដុល្លារ ហើយ ប្រទេសម៉ិកស៊ិក បានបញ្ជូនសមាជិក និងកងកម្លាំងប្រដាប់អាវុធប្រមាណ ១៧.០០០នាក់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងជួយចែកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់រាប់តោន នៅក្នុងទីក្រុង Acapulco ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm