តុលាការកំពូលនៃប្រទេសវ៉េណេហ្ស៊ុយអេឡា បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានព្យួរលទ្ធផលនៃការបោះឆ្នោតបឋមរបស់ប្រធានាធិបតីប្រឆាំង ដែលបានធ្វើឡើងក្នុងខែនេះ ទោះបីជាកិច្ចព្រមព្រៀងបោះឆ្នោតរវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងដែលអនុញ្ញាតឲ្យភាគីនីមួយៗជ្រើសរើសបេក្ខជនរបស់ខ្លួនក៏ដោយ។

សេចក្តីសម្រេចនេះ អាចមានហានិភ័យពីកំហឹងរបស់សហរដ្ឋអាមេរិក ដែលក្នុងខែនេះ បានកាត់បន្ថយនូវទណ្ឌកម្មឧស្សាហកម្មប្រេង និងឧស្ម័ន និងពាណិជ្ជកម្មមូលបត្របំណុល ជាថ្នូរនឹងកិច្ចព្រមព្រៀងបោះឆ្នោត។
ក្រសួងការបរទេសអាមេរិក បាននិយាយរួចហើយថា ខ្លួននឹងដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) មិនដកបម្រាមលើបេក្ខជនបក្សប្រឆាំងមួយចំនួន និងដោះលែងអ្នកទោសនយោបាយ និងជនជាតិអាមេរិក ដែលត្រូវឃុំខ្លួនដោយខុសច្បាប់»នៅចុងខែវិច្ឆិកា។

សេចក្តីសម្រេចរបស់តុលាការ ដែលគណបក្សប្រឆាំងចាត់ទុកថាជាអាវុធរបស់រដ្ឋាភិបាល ធ្វើឡើង បន្ទាប់ពីអគ្គមេធាវី បានប្រកាសកាលពីសប្តាហ៍មុនថា ការិយាល័យរបស់លោក កំពុងស៊ើបអង្កេតបឋម និងសមាជិកនៃគណៈកម្មការរៀបចំរបស់ខ្លួនចំពោះការរំលោភការបោះឆ្នោត ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការសមគំនិត។