រដ្ឋាភិបាល ប្រទេសហៃទី បានផ្អាកជើងហោះហើរទៅកាន់ប្រទេសនីការ៉ាហ្គ័រទាំងអស់ ចាកចេញពីរដ្ឋធានីរបស់ខ្លួន Miami Herald ដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ បណ្តាលឲ្យមានការបញ្ចប់បណ្តោះអាសន្នចំពោះផ្លូវដ៍សំខាន់សម្រាប់ជនអន្តោប្រវេសន៍ហៃទី កំពុងព្យាយាមចូលទៅដល់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលប្រទេសហៃទី ជាប្រទេសក្រីក្របំផុតនៅអឌ្ឍគោលខាងលិច ពុំបានធ្វើការប្រកាសជាសាធារណៈ អំពីជើងហោះហើរ និងពុំបានឆ្លើយតប ទៅកាន់សំណើរបស់សារព័ត៌មានរ៉យទ័រសម្រាប់សុំការអធិប្បាយ អំពីការផ្អាកជើងហោះហើរនោះទេ។ នៅខាងក្រៅអាកាសយានដ្ឋានអន្តរជាតិ Touissant Louverture ក្នុងទីក្រុងព័រអូប្រាំង សារព័ត៌មានរ៉យទ័រ បានមើលឃើញពីរបៀបដែលអ្នកដំណើររាប់សិបនាក់ បានជាប់គាំងដំណើរ បន្ទាប់ពីការសម្រេចនេះ ដោយមានវ៉ាលីឥវ៉ាន់និងសំពាយ នៅក្នុងដៃ។

ជើងហោះហើរពីទីក្រុងព័រអូប្រាំង ទៅកាន់ទីក្រុង Managua បានចាប់ផ្តើមកាលពីខែសីហា ហើយបានធ្វើប្រតិបត្តិការភាគច្រើនដោយក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ។ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជើងហោះហើរ ១៥ជើង ក្នុងមួយថ្ងៃ បានដឹកជញ្ចូនពលរដ្ឋហៃទីរាប់ពាន់នាក់ ទៅកាន់ប្រទេស នីការ៉ាហ្គ័រ ដែលពុំតម្រូវឲ្យពលរដ្ឋហៃទី បង្ហាញទិដ្ឋាការដើម្បីចូលទៅកាន់ប្រទេសអាមេរិកកណ្តាលមួយនេះឡើយ។
ជើងហោះហើរទៅកាន់ប្រទេសនីការរ៉ាហ្គ័រ បានបង្ហាញពីមធ្យោបាយមួយក្នុងចំណោមមធ្យោបាយមួយចំនួន សម្រាប់ជនអន្តោប្រវេសន៍ហៃទី ចាប់ផ្តើមដំណើររបស់ពួកគេទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិក ពីប្រទេសអាមេរិកកណ្តាល ដែលខុសពីអ្នកដ៏ទៃជាច្រើនទៀត ដែលបានជ្រើសរើសយកផ្លូវវែងឆ្ងាយ និងពិបាក ដែលចាប់ផ្តើមនៅប្រទេសអាមេរិកខាងត្បូង។