អ័ព្ទ និងផ្សែងអ័ព្ទ គ្របដណ្តប់លើរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា

2023/10/31 09:34:57 pm        265

គុណភាពខ្យល់នៅទីក្រុង Mumbai ត្រូវបានកត់ត្រាថាមាន «កម្រិតមធ្យម» ទោះបីជាស្រទាប់ផ្សែងអ័ព្ទបានបន្តកាត់បន្ថយគុណភាពខ្យល់នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី ៣១ ខែតុលា នេះក៏ដោយ។ ពលរដ្ឋ បាននិយាយថា ការបំពុលបរិយាកាស នៅពេលព្រឹក និងពេលល្ងាច មានច្រើន ដែលមនុស្សជាច្រើនកំពុងប្រឈមបញ្ហាដកដង្ហើម ហើយបានស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានចំណាត់ការ និងផ្តល់ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនជាង២០លាននាក់។

គុណភាពខ្យល់នៅទីក្រុង Mumbai យោងទៅតាមប្រព័ន្ធ SAFAR ជាប្រព័ន្ធគុណភាពខ្យល់ ការព្យាករណ៍អាកាសធាតុ និងការស្រាវជ្រាវ ថាមានកម្រិត ១២០ ខណៈកម្រិតដែលលើសពី ៦០ ត្រូវបានចាត់ទុកថាមានផលប៉ះពាល់ដល់សុខភាព។

កង្វក់បរិយាកាស គឺជាបញ្ហាដែលកំពុងកើនឡើងនៅក្នុងប្រទេសឥណ្ឌា ដែលរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ក្រាស់នៃផ្សែងអ័ព្ទជារៀងរាល់រដូវរងា ខណៈអាកាសធាតុត្រជាក់ មានការបំភាយពីយានយន្ត ផ្សែង និងធូលី បណ្តាលឱ្យពលរដ្ឋមួយចំនួនពិបាកដកដង្ហើម។

មនុស្សប្រហែល ១,១ លាននាក់ក្នុងមួយឆ្នាំ បានស្លាប់ដោយសារផលប៉ះពាល់នៃកង្វក់ខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការវាស់ស្ទង់ ឆ្នាំ ២០១៥ ដោយវិទ្យាស្ថានផលប៉ះពាល់សុខភាព ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ វាមានប្រហែលមួយភាគបួននៃចំនួនអ្នកស្លាប់ដោយសារការបំពុលបរិយាកាសសរុបនៅទូទាំងពិភពលោក។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm