ពលរដ្ឋអាហ្វហ្គានីស្ថាន វិលត្រឡប់ដោយស្ទាក់ស្ទើរមកកាន់របបតាលីបង់ ខណៈប៉ាគីស្ថាននឹងបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារ ១,៧ លាននាក់

2023/10/31 10:22:07 pm        502

ខណៈនាឡិកាបានបន្លឺសូរដល់ថ្ងៃផុតកំណត់នៅថ្ងៃទី ១ ខែវិច្ឆិកា ប្រទេសប៉ាគីស្ថាន បានកំណត់សម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារប្រមាណ១,៧លាននាក់ឲ្យចាកចេញ លោកMuhammad Rahim បានឡើងជិះលើរថយន្តក្រុងធ្វើដំណើរពីទីក្រុង Karachi ទៅកាន់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន។

លោក Rahim គឺជាជនជាតិអាហ្វហ្គានីស្ថានម្នាក់ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានជាច្រើន ដែលត្រូវបានបង្ខំឱ្យចាកចេញ ដោយសារលោកពុំមានឯកសារបញ្ជាក់អត្តសញ្ញាណប៉ាគីស្ថាន។ រដ្ឋាភិបាលក្រុមតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលនៅជិតខាងបាននិយាយថា ពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៦០.000នាក់បានវិលត្រឡប់មកវិញនៅចន្លោះថ្ងៃទី 23 ខែកញ្ញា ដល់ថ្ងៃទី 22 ខែតុលា ពីប្រទេសប៉ាគីស្ថាន បន្ទាប់ពីខ្លួនបានប្រកាសកាលពីថ្ងៃទី ៤ ខែតុលាថានឹងបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ដែលមិនព្រមចាកចេញ។

យោងតាមទីក្រុងអ៊ីស្លាម៉ាបាដ បានឲ្យដឹងថា ប្រទេសប៉ាគីស្ថាន ជាជម្រករបស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាងបួនលាននាក់ ។ ពលរដ្ឋអាហ្វហ្គានីស្ថាន បង្កើតជាចំណែកធំបំផុតនៃជនអន្តោប្រវេសន៍ ដែលភាគច្រើន បានកើតឡើងបន្ទាប់ពីក្រុមតាលីបង់បានដណ្តើមយកមកវិញប្រទេសអាហ្វហ្គានីស្ថាន នៅឆ្នាំ ២០២១ ប៉ុន្តែចំនួនដ៏ច្រើនបានកើតមានឡើងចាប់តាំងពីការឈ្លានពានរបស់សូវៀតឆ្នាំ ១៩៧៩។

ការគំរាមបណ្តេញចេញ បានកើតឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅឆ្នាំនេះ ដែលរដ្ឋាភិបាលមិនបានផ្តល់ភស្តុតាង និយាយថាមានជាប់ពាក់ព័ន្ធជាមួយជនជាតិអាហ្វហ្គានីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ បានដាក់កំហុសលើពួកគេចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធផ្សេងទៀត ព្រមទាំងការជាប់ពាក់ព័ន្ធក្នុងសកម្មភាពរត់ពន្ធ។

ប្រទេសប៉ាគីស្ថានដែលជាប់គាំងសាច់ប្រាក់ កំពុងឆ្លងកាត់អតិផរណាខ្ពស់ និងកម្មវិធីសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដ៏តានតឹង បាននិយាយថា ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ បានចំណាយធនធានរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm