ឥណ្ឌូនេស៊ី ចាប់ខ្លួនជនសកម្មប្រយុទ្ធដែលសង្ស័យថា មានផែនការរំខានដល់ការបោះឆ្នោត

2023/10/31 10:32:15 pm        240

អ្នកនាំពាក្យអង្គភាពប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ (ទី៣១ ខែតុលា) នេះ បាននិយាយថា អង្គភាពបានចាប់ខ្លួនជនសង្ស័យប្រដាប់អាវុធចំនួន ៥៩នាក់ ក្នុងនោះរួមទាំងអ្នកស្មោះត្រង់មួយចំនួននៃក្រុម Jamaah Ansharut Daulah (JAD) ដែលត្រូវបានបំផុសគំនិត ដោយរដ្ឋឥស្លាម ដោយសង្ស័យថា មានផែនការរំខានដល់ការបោះឆ្នោត នាពេលខាងមុខ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ ១៩នាក់ គឺមកពីបណ្តាញ Jemaah Islamiah (JI) ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា (al Qaeda) ខណៈដែលជនសង្ស័យ ៤០នាក់ផ្សេងទៀត មកពីក្រុម JAD ដែលបានប្ដេជ្ញាមានភាពស្មោះត្រង់ជាមួយរដ្ឋអ៊ីស្លាម (IS) ។

លោក Aswin Siregar អ្នកនាំពាក្យនៃក្រុមការងារប្រឆាំងភេរវកម្ម Densus 88 បានប្រាប់ថា ក្រុមសកម្មប្រយុទ្ធ JAD ត្រូវបានគេសង្ស័យពីការរៀបចំផែនការវាយប្រហារ ដើម្បីបង្កភាពចលាចលដល់ការបោះឆ្នោតប្រធានាធិបតី និងសភា នៅថ្ងៃទី១៤ ខែកុម្ភៈ។

លោក Aswin បានប្រាប់សន្និសីទសារព័ត៌មានថា៖ «សម្រាប់ពួកគេ ការបោះឆ្នោត គឺជាអំពើអសីលធម៌ ហើយប្រឆាំងនឹងច្បាប់អ៊ីស្លាម»។ ដោយមិនបានប្រាប់លម្អិតបន្ថែមអំពីផែនការដែលសង្ស័យនោះ លោកបាននិយាយថា៖ «ពួកគេមានគម្រោងវាយប្រហារទីតាំងនគរបាល។ គម្រោងនេះទាក់ទងទៅនឹងគោលដៅចម្បងរបស់ពួកគេ ដែលត្រូវតែលុបបំបាត់ការបោះឆ្នោតឲ្យបាន» ។

លោក Aswin បាននិយាយថា ជនសង្ស័យទាំងនោះ ត្រូវបានចាប់ឃុំខ្លួន ក្នុងប្រតិបត្តិការ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២៨ ខែតុលា ហើយនគរបាលក៏បានរឹបអូសកាំភ្លើង និងសារធាតុគីមីមួយចំនួន សម្រាប់ផលិតជាគ្រាប់បែកផងដែរ។

សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាប្រទេសមូស្លីម ដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ហើយប្រទេសនេះ បានកើតមាននូវការវាយប្រហារ ដោយសកម្មប្រយុទ្ធជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងការបំផ្លុះគ្រាប់បែកលើកោះបាលី ក្នុងឆ្នាំ២០០២ ផងដែរ ដែលបានសម្លាប់មនុស្សជាង ២០០នាក់ ដែលភាគច្រើននៃជនរងគ្រោះ ជាអ្នកទេសចរអូស្ត្រាលី៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm