
ប្រធានគណៈកម្មាការលោក ស្រី Ursula von der Leyen បាននិយាយនៅក្នុងការអត្ថាធិប្បាយខ្លាំងបំផុតមួយចំនួនថា ប្រទេសស៊ែរប៊ី និង កូសូវ៉ូ ត្រូវតែបន្តធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប។
ប្រធានផ្នែកប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយក្នុងការធ្វើដំណើរឆ្លងកាត់តំបន់បាល់កង់ កាលពីថ្ងៃចន្ទថា ប្រទេសស៊ែរប៊ីត្រូវតែផ្តល់ការទទួលស្គាល់«ការពិត»របស់កូសូវ៉ូ ខណៈពេលដែលកូសូវ៉ូ គួរតែអនុវត្តផែនការ ដើម្បីផ្តល់ឲ្យដល់ជនជាតិភាគតិចស៊ែរប៊ីនូវស្វ័យភាពមួយកម្រិត។
លោកស្រី von der Leyen បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រីស្ទីណា (Pristina) ជាមួយប្រធានាធិបតីកូសូវ៉ូ លោកស្រី Vjosa Osmani ថា៖«យើងទាំងអស់គ្នាដឹងថា យើងអាចសម្រេចបាននូវជំហានទៅមុខ និងជោគជ័យទាំងអស់ ប្រសិនបើកូសូវ៉ូ និងស៊ែរប៊ី ធ្វើប្រក្រីតីភាពនាក់ទំនងរបស់ពួកគេ ឡើងវិញ។ «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរក្នុងការចូលរួម សហការ»។
ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic និងនាយករដ្ឋមន្ត្រីកូសូវ៉ូ លោក Albin Kurti ត្រូវបានគេប្រាប់តាមទូរស័ព្ទអំពីភាពតានតឹងដែលកំពុងកើនឡើង ហើយបន្តការពិភាក្សានៅក្នុងកិច្ចប្រជុំនៅទីក្រុង ប្រ៊ុចសែលជាមួយមេដឹកនាំអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែការផ្លាស់ប្តូរទស្សនៈកម្រិតខ្ពស់បំផុតរវាងមេដឹកនាំបាល់កង់ និងអធិការបតីអាល្លឺម៉ង់ Olaf Scholz ប្រធានាធិបតីបារាំង លោក Emmanuel Macron និង លោស្រី Giorgia Meloni នាយករដ្ឋមន្ត្រីអ៊ីតាលី បានបរាជ័យក្នុងការទម្លាយភាពទាល់ច្រក។