ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ មានប្រទីបចូលរួមបណ្តែតកើនឡើងទ្វេដង

2023/10/31 11:04:42 pm        1.7 K

ភ្នំពេញ៖ នៅសល់ពេលប្រមាណជាង២០ថ្ងៃទៀត ព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់។ ​នៅក្នុងរយៈពេលនេះដែរ មានទូកប្រទីបខា្នតធំ​ប្រមាណ៣០គ្រឿង បាននឹងកំពុងរៀបចំដំឡើង​ញាប់ដៃ​ញាប់ជើង ធ្វើយ៉ាងណាឲ្យហើយរួចរាល់​មុនថ្ងៃព្រះរាជពិធីបុណ្យអុំទូកចូលមកដល់។

បើតាមវរៈសេនីយ៍ទោ តែ រដ្ឋា តំណាងអ្នករៀបចំដំឡើងប្រទីបរបស់ក្រសួងការពារជាតិ បានថ្លែង​ប្រាប់BTV នៅថ្ងៃទី៣១ ខែតុលានេះថា ​នៅឆ្នាំ២០២៣ គ្រប់ប្រទីបទាំងអស់​គឺត្រូវបាន​បញ្ជាទិញ​សំភារៈ គ្រឿងភ្លើងពណ៌លំអ ​ត្រូវបានរៀបចំដំឡើងថ្មីឡើងវិញទាំងអស់ ហើយការ​ដំឡើង​នោះគឺគ្រោងធ្វើឲ្យហើយរួចរាល់​ នៅក្នុងអំឡុងថ្ងៃទី២០​ ខែវិច្ឆិកា ​ទាំងអស់គ្នា។

តាមសេចក្តីជូនដំណឹងរបស់​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ​បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍​បុណ្យអុំទូក ឆ្នាំ២០២៣នេះ ​មានប្រទីបចូលរួមបណ្តែត ​នៅក្នុងទន្លេចតុមុខ មុខព្រះបរមរាជវំាង ​មាន​ចំនួន៣០ប្រទីប​ ក្នុងនោះ ​មានប្រទីបមកពីបណ្តាក្រសួងស្ថាប័នរដ្ឋ​ចំនួន២៧ ប្រទីប ​សហភាពសហព័ន្ធយុវជនកម្ពុជា ​(ស.ស.យ.ក)ចំនួន១ ​និងប្រទីប មក​ពីវិស័យឯកជន ចំនួន២ រួមមាន៖ ​ប្រទីបក្រុមហ៊ុនវឌ្ឍនៈ​ និងប្រទីបក្រុមហ៊ុនកូកាកូឡា។

មន្ត្រីគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ​បានឲ្យដឹងដែរថា​ ក្នុងព្រះរាជពិធីបុណ្យអុំទូក អំឡុងឆ្នាំ២០១៩ ​មុនពេលមិនទាន់មានកូវីដ១៩ ​គឺមានប្រទីបចំនួន១៣គ្រឿងចូលរួមបណ្តែត ហើយ​សម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះវិញ ​គឺមានប្រទីប​ចូលរួម​បណ្តែត​ចំនួន៣០ប្រទីប។

នៅក្នុងកិច្ចប្រជុំត្រៀម​លក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ​របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ​កាលពីពេលថ្មីៗនេះ ​បានបញ្ជាក់ថា មាន​ទូកមកពី​តាមបណ្តាខេត្ត រាជធានីបានចុះឈ្មោះចូលរួម​ប្រណាំង​ប្រមាណជាង ​៣០០ទូក ក្នុងនោះរាជធានី​ភ្នំពេញ​មានប្រមាណជាង ៤០ទូក ​និងមានកីឡាករ ​កីឡាការិនីចំណុះទូក​ប្រមាណជិត២ម៉ឺននាក់ ៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm