ប៉ោយប៉ែត៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣នេះ បានអញ្ជើញចុះត្រួតពិនិត្យការអនុវត្តការងារសាកល្បង អំពីការផលិត QR CODE បិតលើប័ណ្ណព្រំដែន និងការស្កេនទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ក្នុងនោះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងមន្ដ្រីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាច្រើនរូបផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ការអនុវត្តសាកល្បងដាក់ប្រព័ន្ធQR CODE បិតលើប័ណ្ណព្រំដែន និងការស្កេនទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រង់អ្នកដំណើរនេះដែរ គឺវាផ្តល់ភាពងាយស្រួលដល់កងកម្លាំង និងពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងដែនផងដែរ ដោយមានភាពរហ័សទាន់ចិត្តមិនរងចាំយូរនោះទេ ក្នុងការផ្តល់សេវានានានៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះ។
ឯកឧត្តម បញ្ជាក់ថា ការប្រើប្រព័ន្ធគ្រប់គ្រង់ដោយ QR CODE នេះគឺជាបច្ចេកវិឡាថ្មីទំនើប និងផ្តល់ភាពរហ័សងាយស្រួលដល់អ្នកដំណើរគ្រប់រូបដែលធ្វើដំណើរឆ្លងដែន នៅតាមច្រកប៉ោយប៉ែតនេះ មានភាពល្អប្រសើរជាងមុន។








