ភ្នំពេញ ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកំពង់ផែស្វយ័តភ្នំពេញសហការ បេីកវគ្គបណ្តុះបណ្តាលស្តីពីការយល់ដឹងជាទូទៅពីបញ្ហាគ្រឿងញៀន” ដល់មន្រ្តី បុគ្គលិក កម្មករ នៃកំពង់ផែស្វយ័តភ្នំពេញ ។
លោកស្រី សេង គន្ធា ប្រធាននាយកដ្ឋានកិច្ចការបុគ្គលិករបស់កំពង់ផែស្វយ័តភ្នំពេញបានមានប្រសាសន៍ថា ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺត្រូវផ្តេីមចេញពីយេីងម្នាក់ ហេីយការបណ្តុះបណ្តាលថ្ងៃនេះគឺជាផ្តល់ព័ត៌មានពិតដល់ពួកគាត់ដេីម្បីបង្ការការពារខ្លួនគាត់ ក្រុមគ្រួសារ មិត្តភក្តិរួមការងារជាមួយគាត់ចៀសចាកផុតពីបញ្ហាគ្រឿងញៀន ។
ក្នុងនាមឯកឧត្តម ហ៊ឺ ប៉ាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក្នុងឱកាសនោះ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងកំពង់ផែភ្នំពេញ បានមានប្រសាសន៍ដោយថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្តល់កិច្ចសហការនិងផ្តល់ចំណេះដឹងដល់មន្រ្តី បុគ្គលិក កម្មករ កំពង់ផែ ដេីម្បីពួកគាត់មានសុខភាពល្អ បំពេញការងារមានសុវត្ថិភាព។
ក្នុងនាមឯកឧត្តម នាយ ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធាអគ្គលេខាធិការរង បានថ្លែងការអរគុណ កោតសសេីរ ដល់ថ្នាក់ដឹកនាំកំពង់ផែដែលផ្តល់កិច្ចសហការចូលរួមជាមួយរាជរដ្ឋាភិបាល បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅកន្លែងធ្វេីការដេីម្បីសុវត្ថិភាព ការងារផ្តល់ទំនុកចិត្តដល់អតិថិជនដែលមកទទួលសេវា នៅកំពង់ផែ។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ថោង សុគន្ធា បានថ្លែងបន្តថា បញ្ហាគ្រឿងញៀនមិនទាន់ថមថយទេ ដោយសាេបញ្ហាគ្រឿងញៀនអនុតំបន់ តំបន់ និងពិភពលោកមិនថមថយ ឡេីយ ឆ្លេីយតបនិងបញ្ហានេះរាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ជាការងារអទិភាព ដេីម្បីបញ្ឈប់កង្វល់របស់ប្រជាពលរដ្ឋយេីង ។
ជាមួយគ្នានេះ មន្រ្តី បុគ្គលិក កម្មករ នៃកំពង់ផែស្វយ័តភ្នំពេញ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខភាព សុវត្ថិភាព និងភាពសម្បូរសប្បាយ "មានបញ្ហាគ្រឿងញៀន មានភាពក្រីក្រ "៕ ដោយ ៖ ដារា













