UNFPAជំរុញចុះឈ្មោះស្ត្រីបម្រើការសេវាកម្សាន្តចូលក្នុងប្រព័ន្ធប័ណ្ណបសសនិងប័ណ្ណសមធម៌សុខាភិបាល

2023/10/31 05:09:34 pm        118

ភ្នំពេញ ៖ នាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជា ជនប្រចាំនៅកម្ពុជាបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារ ណាដំណើរការចុះឈ្មោះជាបន្ត សម្រាប់ស្ត្រីបម្រើការងារនៅសេវាកម្សាន្ត និងមានហានិភ័យខ្ពស់ចូលនៅក្នុងប្រព័ន្ធប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមនិងប័ណ្ណសមធម៌សុខាភិបាល ដើម្បីទទួលបានសេវាសុខភាពផ្លូវភេទ សុខ ភាពបន្តពូជ និងសុខភាពមាតា ប្រកបដោយគុណភាព រួមទាំងផែនការគ្រួសារផងដែរ។ខណះចូលរួមក្នុងសិក្ខាសាលាស្តីពី“ការចូលរួមគាំទ្រស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិ ភាពនិងអភិវឌ្ឍន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញដោយមានសមាសភាពអ្នកចូលរួមមានចំនួន១៧០នាក់ ដែលជាថ្នាក់ដឹកនាំមកពីក្រសួងមន្ទីរនានា អាជ្ញាធររាជធានីភ្នំពេញ ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាអង្គការសមាគមជាតិ អន្តរជាតិ និងស្ត្រីធ្វើការក្នុងសេវាកម្សាន្ត លោកស្រី សាន់ដ្រា បឺនក្លាវ (San dra Berklau)នាយិកាទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីប្រជាជនប្រចាំនៅកម្ពុជា(UNFPA) បានលើកឡើងថា ការធ្វើការរួមគ្នាពីគ្រប់ភាគីពាក់ពន្ធ័ នោះអាចជួយធានាថា គ្មានស្រ្តីណាម្នាក់ត្រូវបានគេទុកចោលឡើយ គឺកាន់តែនាំឲ្យស្ត្រីមានសិទ្ធិទទួលបានការថែទាំសេវាកម្ម និងព័ត៌មានស្មើៗគ្នា។លោកស្រីក៍បានសម្ដែងការកោតសរសើរ និងដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំនិងការប្តេជ្ញាចិត្ត ក្នុងការធានាឱ្យមានបរិយាប័ន្នដល់ប្រជាជន ដែល ប្រឈមមុខខ្ពស់ទៅក្នុងគោលនយោបាយនិងកម្មវិធីគាំពារសង្គមរបស់ប្រទេស។ លោកស្រីបន្តថាការមានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមនិងប័ណ្ណសមធម៌ សុខាភិ បាល និងការប្រើប្រាស់ប័ណ្ណទាំងនេះ ដើម្បីស្វែងរកសេវាថែទាំសុខភាពប្រកបដោយគុណភាព ជាពិសេសសេវាសុខភាពបន្តពូជផ្លូវភេទនិងសុខភាពមាតា រួមទាំងផែនការគ្រួសារ គឺជាគន្លឹះឆ្ពោះទៅរកការធានាសិទ្ធិនិងការទទួលបានសេវាប្រកប ដោយគុណភាពសម្រាប់ទាំងអស់គ្នា។ 

ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សិក្ខាសាលានេះពិតជាមានសារសំខាន់ណាស់ គឺសមស្របទៅនឹងគោលបំណង និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំង អស់ ហើយតាមរយៈសិក្ខាសាលានេះនឹងពង្រឹងនិងពង្រីកកិច្ចសហការ ជាមួយស្ថាប័នដៃគូរពាក់ព័ន្ធទាំងអស់ ក្នុងការជម្រុញ និងធ្វើឱ្យកាន់តែមានភាពងាយស្រួលដល់ស្ត្រីបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិ បាល និងការប្រើប្រាស់សេវានៅតាមទីតាំងផ្តល់សេវាសុខា ភិបាលប្រកបដោយគុណភាព ប្រសិទ្ធិភាពនិងគ្មានការរើងអើង។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានសម្របសម្រួលជាមួយម្ចាស់គ្រឹះស្ថាន ដើម្បីបញ្ជូនបញ្ជីឈ្មោះទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬឃុំសង្កាត់និងបានចូលរួមធ្វើការងារផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋានជាប់ជាប្រចាំ។ បច្ចុប្បន្ននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែងនិងព្រះសីហនុ មានស្ត្រីចំនួន ១,០៦៣ នាក់ បានចុះឈ្មោះស្នើសុំប័ណ្ណក្រីក្រ ក្នុងនោះ ៥៥៧នាក់ មានឯកសារត្រឹមត្រូវតាមលក្ខ័ណ្ឌនិងទទួលបានប័ណ្ណក្រីក្រចំនួន ១២៦នាក់ (ភ្នំពេញ ២៧នាក់) និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលចំនួន៨៨៤នាក់ (ភ្នំពេញ៨៤៦នាក់)៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am