
សំណុំផ្សែងខ្មៅដ៏ធំ បានហុយពីលើតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែលបន្ដបាញ់ផ្លោងលើតំបន់ហ្កាហ្សា ព្រមទាំងថ្មើរជើងនៅព្រឹកថ្ងៃអង្គារនេះ។
នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃច័ន្ទថា អ៊ីស្រាអែល នឹងមិនព្រមបញ្ឈប់អរិភាពជាមួយក្រុកហាម៉ាសក្នុងតំបន់ហ្កាហ្សាឡើយ ហើយនៅតែបន្តផែនការរបស់ខ្លួនដើម្បីបោសសម្អាតក្រុមនេះ។
ប្រទេសអ៊ីស្រាអែល បានរឹតបន្ដឹងការបិទខ្ទប់របស់ខ្លួន និងទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា ចាប់តាំងពីក្រុមហាម៉ាស បានសម្រុកចូលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលាមក។ ក្រុមអាជ្ញាធអ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង១.៤០០នាក់ និងបានចាប់ជាចំណាប់ថ្នូរយ៉ាងហោចណាស់២៣៩នាក់។
អាជ្ញាធសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា មនុស្សជាង៨.៣០០នាក់ ក្នុងនោះ មានកុមារ៣.៤៥៧នាក់ បានស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលតាំងពីថ្ងៃទី៧តុលាមក។