រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យសាលាប៉ូលឌុយប្រ៊ូលសហការពង្រីកវិសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

2023/11/01 01:50:56 am        100

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូលនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀតមានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាពខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។ 

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ លោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជាមកពីគ្រប់កន្លែងជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារដែលទីផ្សារបានទទួលស្គាល់។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកសរសើរ និងថ្លែងអំណរគុណដល់សាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូលដែលបានផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់តាំងពីចាប់ផ្តើមដំណើរការនៅឆ្នាំ២០០២មក។ 

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានរំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង នឹងសហការគ្នាដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារដល់ពលរដ្ឋកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋដើម្បីមានជីវភាពកាន់តែប្រសើរ និងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm