ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់សិបនាក់នៅឯជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថាមនុស្ស៥០នាក់ បានស្លាប់និង១៥០នាក់ទៀតរងរបួស។ ប៉ុន្តែមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា ខ្លួនបានទទួលជនរងគ្រោះចំនួន ៤០០ នាក់ ក្នុងនោះមាន ១២០ នាក់ស្លាប់។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ ហើយ ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្រោមអគារនានាបានបាក់រលំបន្ទាប់ពីការវាយប្រហារ។