ការចែកចាយជំនួយនៅតំបន់ហ្កាហ្សា ជួបការលំបាក ខណៈមានមនុស្សច្រើនកកកុញ និងកង្វះប្រេងឥន្ធនៈ

2023/11/01 03:22:10 pm        150

ការចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត កំពុងមានការធ្លាក់ចុះ នៅក្នុង​តំបន់ហ្កាហ្សា ដោយសារតែកង្វះខាតប្រេងឥន្ធនៈរ៉ាំរ៉ៃ ការលួចឥវ៉ាន់ពីហាងលក់ទំនិញ បញ្ហា​កក​ស្ទះផ្លូវ​ដោយ​កម្ទេច​ថ្ម​ពីការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងភាពណែនចង្អៀត ដែលបណ្តាល​មក​ពី​ការផ្លាស់ទីលំនៅរបស់ជនស៊ីវិលដ៏ច្រើនលើសលប់។

​ទោះបីជាមានការកើនឡើង នៃការផ្គត់ផ្គង់ក៏ដោយ ក៏ចំនួន​រថយន្ត​ជំនួយ​ដែល​ចូល​ទៅ​តំបន់​ហ្កាហ្សា នៅតែ​មានតិចតួចប៉ុណ្ណោះ ដោយជាជាមធ្យមមានចាប់ពី ១៤គ្រឿងជាប្រចាំថ្ងៃ បើ​ប្រៀប​ធៀប​ទៅ​នឹងរថយន្តដឹកទំនិញចំនួន ៤០០គ្រឿង ដែលមើល​ឃើញ​ជារៀង​រាល់​ថ្ងៃក្នុ​ង​ពេល​វេលា​ធម្មតា​សម្រាប់​ប្រជាជនចំនួន ២,៣លាននាក់ ដែលឥឡូវនេះ​កំពុង​មាន​ភាព​អស់​សង្ឃឹម​ដោយ​សារ​កង្វះ​ខាតអាហារសំខាន់ៗដូចជានំប៉័ងជាដើម។

ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) របស់អង្គការសហប្រជាជាតិ និយាយថា ការ​សម្រុក​ចូល​លួចយកស្បៀងអាហារពីក្រុមពលរដ្ឋហ្កាហ្សា ដែលរងភាពស្រេកឃ្លាន កាល​ពី​ថ្ងៃ​អាទិត្យ នៅឯឃ្លាំងស្ដុកជំនួយមួយក្នុងចំណោមឃ្លាំងចំនួនពីររបស់ខ្លួន បាន​ធ្វើ​ឱ្យ​ការងារ​របស់​ភ្នាក់ងារ​ជំនួយ​មានភាពស្មុគស្មាញក្នុងការធ្វើការ ចំណែកឯឃ្លាំងទីពីរនៅជិតច្រកព្រំដែនរ៉ាហ្វាហ្វ (Rafah) ជាមួយប្រទេសអេហ្ស៊ីប ក៏កាន់តែពិបាកក្នុងការប្រតិបត្តិការផងដែរ ពីព្រោះ​ជន​ភៀស​ខ្លួន​ចំនួន ៨.០០០នាក់កំពុងស្នាក់នៅទីនោះ។

ការវាយ​ប្រហារកាលពីថ្ងៃទី៧ តុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស រួម​ទាំង​ការ​វាយ​បក​សង​សឹករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានធ្វើឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ សម្រាប់​ភាគី​ទាំង​សងខាង ហើយក៏បានធ្វើឲ្យមនុស្សរាប់លាននាក់ ផ្លាស់ទីលំនៅផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm