កំពត ÷ FASMEC រៀបចំកម្មវិធីសិក្ខាសាលា ស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩ ជូនដល់សហសគ្រាសធុនតូច និងមធ្យម ខេត្តកំពត ដើម្បីទទួលបានចំណេះដឹង និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់អភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតកម្ម និងការវេចខ្ចប់។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ¬១៩”ជូនសមាជិក-សមាជិការបស់ FASMEC ខេត្តកំពត នៅថ្ងៃអង្គារ ទី ៣១ ខែ តុលា ឆ្នាំ ២០២៣ ក្នុងនោះការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេញ ធារម្យ អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាល ខេត្តកំពត និងបិទកម្មវិធីក្រោមអធិបតីភាពដោយ លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរស្តីទី ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រម ទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា សហគ្រិនខ្មែរ សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវៀតធេល (ខេមបូឌា) និងដៃគូសហការផ្សេងៗ ទៀត និងមាន SME ចូលរួមចំនួន ១៤០នាក់។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍ដល់ហសគ្រាសធុនតូច និងមធ្យមទូទាំងប្រទេស កម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងបទបញ្ញាតនានា៕ ដោយ ÷ ស៊ុន រ៉ាឌី








