ឯកឧត្តម ប៉ែន បូណា៖ នយោបាយឈ្នះ ឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

2023/11/01 04:56:39 pm        256

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែ​បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាល​ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្តីពី​ការ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ​ដើម្បី​ប្រារព្ធ​ខួប​លើកទី២៥ ឆ្នាំ នៃការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា និង​ការ​អនុវត្ត​ដោយ​ជោគជ័យ នៃ​នយោបាយ​ឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ។ សេចក្តីសម្រេចនេះគឺជាភស្តុតាងបញ្ជាក់ថា រាជរដ្ឋាភិបាល​បន្ត​វេន​អាណត្តិទី៧ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុតក្នុ​ង​ការរក្សាសន្តិភាព និងផ្តល់តម្លៃយ៉ាងខ្ពស់បំផុតដល់នយោបាយឈ្នះឈ្នះ។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថានិយាយពីនយោបាយឈ្នះឈ្នះ យើង​ប្រាកដ​ជា​នឹក​ឃើញ​ភ្លាម​ដល់​សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និង​ប្រតិបត្តិករ​ផ្ទាល់​ក្នុង​បេសកកម្ម​ស្វែងរ​កសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយ ឈ្នះ ឈ្នះ ដែល​ជា​រូបមន្តដ៏ស័ក្តិសិទ្ធិ និង​ជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បាន​បញ្ចប់​ទាំង​ស្រុង​នូវ​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជិត ៣​ទសវត្សរ៍ និង​ដែល​បាន​រុញ​ច្រាន​ប្រទេស​ឱ្យ​ធ្លាក់​ចូល​ក្នុង​របប​វាលពិឃាដដ៏មហាប្រល័យ។ ទីបំផុត សន្តិភាព​ពេញ​លេញ​នៅ​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយស្នាដៃ«រដ្ឋបុរស»ខ្មែរឈ្មោះតេជោសែន ដោយ​ប្រើ​រូប​មន្ត​ពិសេស​គ្មាន​ពីរ​ឈ្មោះថា​ «នយោបាយឈ្នះឈ្នះ» ដើម្បី​ប្រែក្លាយ​សង្គ្រាម​ឱ្យ​ទៅ​ជា​សន្តិភាព​ដែល​សូម្បី​តែអង្គការ​សហប្រជាជាតិបានចំណាយថវិកា ២០០០ លាន​ដុល្លារ​ក៏​មិន​អាច​រក​សន្តិភាព​ជូន​កម្ពុជា​បាន​ផង។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា ដែលហៅថា នយោបាយឈ្នះ ឈ្នះ គឺជា​ការ​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម និង​គ្មាន​អ្នក​រងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌​កំបាំង​​នៃ​នយោបាយ​ឈ្នះឈ្នះ​ត្រូវ​បានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺ៖ ទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីពនិងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូន​ដល់​គូ​ជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់​សង្គ្រាម​តាម​រូប​មន្ត​ពិសេស​បែប​នេះកម្រកើតមាន​ខ្លាំង​ណាស់​នៅ​ក្នុង​ពិភព​លោក​ដែល​ភ្លើង​សង្គ្រាម​កំពុង​បន្ត​ឆាប​ឆេះ​នៅ​ច្រើន​កន្លែង។

ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជាក់ស្តែង ខណៈដែល​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជា​ច្រើន​កំពុង​រង​ទុក្ខ​ដោយ​សារសង្គ្រាម និងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រក​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជន​រាប់​រយ​លាន​នាក់​លើ​ភពផែន​ដី​កំពុង​បួង​សួង​សុំ​សន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា«អរគុណសន្តិភាព»។ ដូច្នេះ ពិភព​លោក​ដែល​កំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេ​ស​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ដោយ​ផ្ទាល់​គួរ​តែម​ក​សិក្សា​ពី​នយោបា​យ​ឈ្នះ​ឈ្នះ​របស់​កម្ពុជា​ដែល​ជា​រូបមន្ត​ដ៏​ស័ក្តិសិទ្ធិ និងល្អឯក​ក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូង​ធំទូលាយ​ត្រៀមខ្លួនជានិច្ច​ក្នុង​ការ​ចែក​រម្លែក​នូវ​រូប​មន្ត​ដ៏​ល្អកម្រ​រក​បាន​នេះ​ដល់​គ្រប់​បណ្តា​ប្រជាជាតិ​ទាំង​ឡាយ​ណាដែ​ល​ប្រាថ្នា​ចង់​បានសន្តិភាព។ សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាព​ងាយនឹងបាត់បង់ណាស់ ងាយនឹងធ្វើឱ្យ​មនុស្ស​ស្កប់ស្កល់​នឹង​វា​និង​ងាយ​បំភ្លេច​វាចោល​ណាស់ ប៉ុន្តែ សន្តិភាព​ជា​របស់​ដែល​ពិបាក​រក​បំផុត​ប្រសិ​នបើ​វារបូត​ចេញ​ពី​ដៃទៅ​ពោល​គឺ​មិន​ខុស​អ្វី​ពី​ការ​មុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm