អង្គការសុខភាពពិភពលោក ព្រមានពីការជិតមកដល់នៃមហន្តរាយសុខភាពសាធារណៈនៅតំបន់ហ្កាហ្សា

2023/11/01 05:49:32 pm        148

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារ (៣១ តុលា) ថា មហន្តរាយសុខភាពសាធារណៈ ខិតចូលមកជិតដល់ហើយ នៅតំបន់ហ្កាហ្សា ស្របពេលមានមនុស្សច្រើនកុះករ ការផ្លាស់ទីលំនៅដ៏ច្រើនលើសលុប ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹក និងកង្វះអនាម័យផងដែរ។

អ្នកនាំពាក្យអង្គការ WHO លោក Christian Lindmeier បានព្រមានអំពីហានិភ័យនៃការស្លាប់របស់ជនស៊ីវិល ដែលមិនមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នោះទេ។

ក្រុមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៨.៣០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នេះមក ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.៤០០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២០០នាក់។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ លោក James Elder បានព្រមានអំពីហានិភ័យនៃការស្លាប់របស់ទារក ដោយសារតែកង្វះជាតិទឹកជាមួយនឹងទិន្នផលទឹកទាបក្នុងកម្រិត ៥% នៃកម្រិតធម្មតា។ លោកបានបន្ថែមថា កុមារប្រហែល ៩៤០នាក់ ត្រូវគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយអ្នកខ្លះត្រូវបានជាប់គាំងនៅក្រោមគំនរបាក់បែកជាដើម។

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ការផ្គត់ផ្គង់ទឹកទៅកាន់តំបន់ហ្កាហ្សា ភាគខាងត្បូង ត្រូវបានបញ្ឈប់កាលពីថ្ងៃទី៣០ ខែតុលា ដោយមិនដឹងមូលហេតុនោះទេ៕

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        7
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm