តុលាការកំពូលអាមេរិក ពិបាកធ្វើការសម្រេច ជុំវិញករណីមន្ត្រីសាធារណៈបិទចោលមតិអ្នករិះគន់តាមបណ្ដាញសង្គម

2023/11/01 05:57:06 pm        96

តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (៣១ តុលា) បានចូលរួមដោះស្រាយទៅក្នុងបញ្ហានៃសិទ្ធិបញ្ចេញមតិដោយសេរី ក្នុងយុគសម័យឌីជីថល អំឡុងពេលមានអំណះអំណាងនៅក្នុងករណីមកពីរដ្ឋកាលីហ្វ័រនីញ៉ា (California) និងរដ្ឋមីឈីហ្គិន (Michigan) ដែលពាក់ព័ន្ធនឹងថា តើមន្ត្រីសាធារណៈអាចបិទចោលអ្នកបញ្ចេញមតិផ្សេងទៀត ដោយស្របច្បាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលនោះជាមុខងារមួយត្រូវបានប្រើប្រាស់ជាញឹកញាប់នៅលើវេទិកាទាំងនេះ ដើម្បីរារាំងអ្នករិះគន់ បានឬយ៉ាងណា។

ក្រុមយុត្តិធម៌ មានភារកិច្ចក្នុងការសម្រេចចិត្តថា តើមន្ត្រីសាធារណៈបានចូលរួមក្នុង «សកម្មភាពរដ្ឋ» នៅពេលដែលប្លុកអ្នករិះគន់ពីគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគ្រាន់តែធ្វើសកម្មភាពបែបនោះក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ។

សំណួរដែលចោទឡើងដោយក្រុមយុត្តិធម៌បានស្នើថា ពួកគេកំពុងជួបការលំបាកក្នុងការកំណត់កាលៈទេសៈ ដែលសម្រេចថាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ គួរត្រូវបានចាត់ទុកជាបុគ្គល ឬជាផ្លូវការ។

ក្រុមយុត្តិធម៌មួយចំនួនបានលើកឡើងថា តើការតម្រូវឱ្យមន្ត្រីសាធារណៈរួមបញ្ចូល «ការមិនទទួលខុស» ត្រូវលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឱ្យច្បាស់ថា សកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនមែនជាសកម្មភាពរបស់រដ្ឋាភិបាលនោះ នឹងជួយបែងចែកសមត្ថភាពឯកជន និងសាធារណៈរបស់ពួកគេ បានឬយ៉ាងណា។

កន្លងមក តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានប្រឈមមុខនឹងបញ្ហាដូចគ្នានេះ កាលពីឆ្នាំ២០២១ នៅក្នុងវិវាទជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់លោកអតីតប្រធានាធិបតី Donald Trump ក្នុងការបិទចោលមតិអ្នករិះគន់នៅលើបណ្ដាញសង្គម Twitter ប៉ុន្តែក្រុមយុត្តិធម៌ បានបរាជ័យក្នុងការសម្រេចលើបញ្ហានេះ ដោយចាត់ទុកថាករណីនេះមានភាពរអាក់រអួល បន្ទាប់ពីលោក Trump បានចាកចេញពីតំណែង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm