យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងខែតុលាឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរ ទិញបណ្ណទស្សនារមណីយដ្ឋានអង្គរចំនួន ៦ម៉ឺន៣០០៩នាក់ និងចំណូលថវិកាចំនួន ៩លាន៩២៧០៣៨ដុល្លារ ខណៈដែលរយៈពេល១០ខែឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្ដរជាតិចូលទស្សនាអង្គរសរុបជាង ៦០ម៉ឺន២៥០នាក់ និងចំណូលថវិកាជាង ២៧លានដុល្លារ ខណៈដែលការលក់បណ្ណចូលទស្សនាប្រាសាទកោះកេរជិត ១០ម៉ឺននាក់ និងចំណូលថវិកាជាង ១៤ម៉ឺនដុល្លារ៕


