ក្រុមគ្រួសារអ៊ីស្រាអែល ដែលត្រូវបាន ក្រុមហាម៉ាស ចាប់ជាចំណាប់ថ្នូរ បានប្រមូលផ្ដុំគ្នា នៅក្នុងទីក្រុង តេលអាវីវ (Tel Aviv) កាលពីថ្ងៃអង្គារ ទី៣១តុលា ដោយកាន់រូបថតមនុស្សជាទីស្រឡាញ់របស់ពួកគេ។

ក្រុមសាច់សញាតិ ព្រួយបារម្ភយ៉ាងខ្លាំង ចាប់តាំងពីយោធាអ៊ីស្រាអែល បានបង្កើនការវាយប្រហារដោយថ្មើរជើង នៅក្នុងដែនដីប៉ាឡេស្ទីន ។

អំឡុងការប្រមូលផ្ដុំកាលពីថ្ងៃអង្គារ មនុស្សមួយចំនួនបានកាន់ផ្ទាំងអក្សរមួយអំពាវនាវឲ្យបទឈប់បាញ់។
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានជួបក្រុមគ្រួសារមួយចំនួន កាលពីថ្ងៃសៅរ៍ ទី២៨តុលា និងនៅក្នុងវីដេអូមួយដែលការរិយាល័យរបស់លោកបានបញ្ចេញ លោកបាននិយាយថា ការរំដោះចំណាប់ថ្នូរគឺជាផ្នែកដ៏ចាំបាច់នៃគោលដៅរបស់យោធា ។ សម្ពាធគឺជារឿងសំខាន់។ សម្ពាធកាន់តែខ្លាំង ផ្ដល់ឱកាសកាន់តែច្រើន។
ក្រុមហាម៉ាស បានចាប់មនុស្សជាចំណាប់ថ្នូរ ជាង២៣០នាក់ រួមទាំងកុមារ ចូលទៅក្នុងតំបន់ហ្កាហ្សាអំឡុងការវាយឆ្មក់របស់ពួកគេ៕