ប្រទេសចិន នឹងចាប់ផ្តើមធ្វើការស្ទង់មតិមនុស្សចំនួន ១.៤ លាននាក់ នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា) នៅក្នុងការស្ទង់មតិមួយស្តីពីការផ្លាស់ប្តូរចំនួនប្រជាជន ខណៈដែលអាជ្ញាធរតស៊ូ ដើម្បីលើកទឹកចិត្តមនុស្សមានកូនកាន់តែច្រើន ចំពេលអត្រាកំណើតមានការថយចុះ និងចំនួនប្រជាជនដំបូង ធ្លាក់ចុះ ក្នុងរយៈពេលជាង ៦ទសវត្សរ៍។

ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា ការស្ទង់មតិដែលត្រូវបានប្រកាស នៅថ្ងៃទី១០ ខែតុលា ក្នុងវិធានការមួយ ដែលមិនរំពឹងទុក នឹងផ្តោតលើទីក្រុង និងជនបទទូទាំងប្រទេស។ ការស្ទង់មតិនេះនឹងផ្អែកលើគំរូនៃគ្រួសារចំនួន ៥០០.000 ហើយមានរយៈពេលប្រហែលពីរសប្តាហ៍ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។
ការិយាល័យស្ថិតិ បាននិយាយទៀតថា ការស្ទង់មតិដែរនេះ នឹងជួយផ្តល់មូលដ្ឋានក្នុងការតាមដានការផ្លាស់ប្តូរការអភិវឌ្ឍចំនួនប្រជាជនរបស់ប្រទេសចិន និងសម្រាប់រដ្ឋាភិបាល និងបក្សកុម្មុយនីស្ត ក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម និងគោលនយោបាយទាក់ទងនឹងប្រជាជន។

ប្រទេសចិន បានធ្វើជំរឿនម្តងក្នុងមួយទសវត្សរ៍ ចុងក្រោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថា វាបានកើនឡើងក្នុងល្បឿនយឺតបំផុត ចាប់តាំងពីការស្ទង់មតិប្រជាជនសម័យទំនើបជាលើកដំបូង នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។
ការអភិវឌ្ឍចំនួនប្រជាជនជារឿយៗ ត្រូវបានផ្សារភ្ជាប់ទៅនឹងភាពរឹងមាំ និង «ការស្តារឡើងវិញ» របស់ប្រទេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចំពេលត្រាកំណើតមានការធ្លាក់ចុះ និងការព្រួយបារម្ភដែលរីករាលដាលរបស់ប្រជាពលរដ្ឋអំពីការលំបាក ក្នុងការចិញ្ចឹមបីបាច់កូន។