មន្ត្រីវប្បធម៌ ស្នើគ្រប់ភាគីពាក់ព័ន្ធរួមគ្នាគិតគូររិះរកវិធាននានា ជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម

2023/11/01 06:47:20 pm        167

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ស្នើគ្រ​ប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​រិះរក​វិធាននានា ដើម្បីជួយលើកតម្លៃវប្បធម៌ និងពង្រឹងសីលធម៌សង្គម។

ការថ្លែងរបស់ឯកឧត្តម ហាប់ ទូច យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកតម្លៃវប្បធម៌ ៖ការពង្រឹងសីលធម៌សង្គម តាមរយៈការផលិត ផ្សព្វផ្សាយវីដេអូ និង​មាតិកា​កម្សាន្ត​ក្នុង​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម” រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការ​ក្រសួង​។

ឯកឧត្តម បន្តថា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ និងក្នុង​ចរន្ត​នៃ​ការ​ចាប់​យក​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ដ៏ទំនើបនាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជា បាននិងកំពុងប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​មាន​ Facebook, TikTok, YouTube, Instagram, Telegram ។ ដើម្បី​ជា​មធ្យោបាយ​ភ្ជាប់​ទំនាក់​ទំនង​គ្នា ជាវេទិកាជជែកកំសាន្ត ជាប្រភពទទួលនិងចែករំលែកព័ត៌មាន រូបភាព វីដេអូ ព្រម​ទាំង​អាចធ្វើអាជីវកម្មរកប្រាក់ចំណូលបានតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មអំពីផលិតផល និង​សេវាកម្មផងក៏មាន។ ជាការពិតណាស់ថា ការរីកចម្រើននៃបច្ចេកវិជ្ជា ជា​ពិសេស​បច្ចេក​វិជ្ជា​ផ្នែក​ឌីជីថល នៅក្នុងសកលលោកបច្ចុប្បន្ន ជួយឲ្យទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និង​សង្គម កាន់តែខិតជិតគ្នា និងជីវភាពរស់នៅក្នុងសង្គមកាន់តែមានភាពងាយស្រួល ព្រម​ទាំង​មាន​ប្រយោជន៍​សម្រាប់​ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ចំនួន​ក៏​កើត​ឡើង​មាន​ គួរឲ្យព្រួយបារម្មផងដែរ។ ដូចជាការបំផ្លែងព័ត៌មានខុសការពិត នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និងសិទ្ធបុគ្គល ពិសេសសិទ្ធិស្ត្រី និងកុមារ ការចែកចាយ ផ្សព្វផ្សាយ​រូបភាព​ដែល​មាន​ខ្លឹមសារ​ប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសីលធម៌សង្គមជាដើម។ ដែល​បណ្តាល​មក​ពី​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ អ្នកតែងនិពន្ធបទចម្រៀង អ្នកបង្កើតមាតិកាកម្សាន្ត អ្នកផលិត​វីដេអូ​ខ្លី​មួយ​ចំនួន ពិសេសអ្នកផលិតវីដេអូជ្រកក្រោមពាក្យវីដេអូអប់រំ បានធ្វើការផ្សព្វផ្សាយ ចែក​រំលែក​នូវ​ស្នាដៃ​ដែល​មានរូបភាព ខ្លឹមសារអាសអាភាសប្រាសចាកពីក្រមសីលធម៌សង្គម។

ចំណែក​ឯកឧត្តម ចំរើន វន្ថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជា​ប្រធាន​លេខា​ធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរ បានលើកឡើងថា មូល​ហេតុ​ចម្បង នៃ​ការ​រៀបចំ​សិក្ខាសាលានេះ គឺចង់ឲ្យជួយ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​មជ្ឈដ្ឋាន​ទូទៅ​ប្រើប្រាស់​ស្អី ​ដែល​មានលទ្ធផលវិជ្ជមានចំពោះសង្គមជាតិ ព្រោះប្រព័ន្ធព័ត៌មានវិទ្យា ទូលំទូលាយខ្លាំង ជា​ពិសេស​បណ្តាញព័ត៌មានសង្គម មនុស្សស្ទើតែទូទៅបានប្រើប្រាស់។

ទន្ទឹមគ្នានោះលោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេកDoctor Sem Ratana យល់​ឃើញ​ថា ជាទូទៅនៅពេលដែលរូបភាព ដែលប៉ៈពាល់ទៅដល់ស្រី្ត កុមារ និងបញ្ហាសង្គម ចាក់​ផ្សាយ​ក្នុង​រោង​ភាព​យន្ត យើងControl (គ្រប់គ្រង) បាន។ ប៉ុន្តែនៅពេល​ដែល​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម គឺលំបាកមែនទែន ទប់ស្កាត់មួយ កើតមួយ។ 

បើ​តាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បាន​ឲ្យ​ដឹង​ថា ​ដោយពិនិត្យឃើញសកម្មភាពអវិជ្ជមានទាំងនេះ និងដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ ព្រម​ទាំង​រក្សា​បាន​នូវ​គុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសដើម្បី​ចូល​រួម​ការពារ​នូវ​ផលប៉ពាល់ចំពោះស្រ្តី និងកុមារ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការ​ជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្ត ពិសេសក្នុងក្របខណ្ឌក្រុមប្រឹក្សាពិន័យ និង​លើកសរសើរ បានធ្វើការកោះអញ្ជើញក្រុមផលិតវីដេអូខ្លី និងមាតិកាកម្សាន្តជាច្រើនក្រុម មក​ធ្វើ​ការ​ពន្យល់ អប់រំណែនាំ ពីគោលការណ៍នៃការផលិត ព្រមទាំង​ក្រម​សីលធម៌​របស់​សិល្បករ​ក្នុង​ការ​សម្តែង​ផងដែរ។

សូមបញ្ជាក់ផងដែរថា នៅក្នុងសិក្ខាសាលារយៈពេល០២ថ្ងៃនេះ យើង​មាន​កិត្តិយស​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួមជាវាគ្មិនពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន និងបុគ្គល​ដែល​មាន​បទ​ពិសោធន៍ក្នុងបង្កើតមាតិកាកម្សាន្តចំនួន ០៦រូប ដែលមានរាយនាមដូចខាងក្រោម៖

១. លោកជំទាវ ហ៊ូ និរមិត្តា រដ្ឋលេខាធិការក្រសួង កិច្ចការនារី ធ្វើបទបង្ហាញលើប្រធានបទ ស្តីពី តួនាទី និងភារកិច្ចរបស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់តម្លៃស្រ្តី និងកុមារ។

២. ឯកឧត្តម លីវ សុផាណារិទ្ធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី ការចាត់វិធានការលើគណនីហ្វេសប៊ុក ឬ គេហទំព័រ​ដែល​ផ្សព្វ​ផ្សាយ​មាតិកា​ដល់ប៉ះដល់សីលធម៌សង្គម។

៣. លោកឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង​ការ​ពារ​អនីតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វើបទបង្ហាញលើប្រធានបទស្តីពី ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍ លើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង​ការ​កេង​ប្រវ័ញ្ចផ្លូវភេទ ជាពិសេសលើកុមារ ។         

៤. លោក ផន វណ្ណាឬទ្ធិ ប្រធានសមាគមអ្នកបង្កើតមាតិកាលើអ៊ិនធឺណិតនៅកម្ពុជា ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទស្តីពី គោលការណ៍ និងក្រមសីលធម៌នៃការបង្កើតមាតិកាកម្សាន្ត។

៥. លោក ហួយ សុជាតិ ប្រធានការិយាល័យពិនិត្យខ្លឹមសាររូបភាព នាយកដ្ឋានសិល្បភាពយន្ត និង​ផ្សព្វផ្សាយវប្បធម៌ ធ្វើបទបង្ហាញលើប្រធានបទស្តីពី គោល​ការ​ណ៍​សំខាន់​ៗ​ក្នុង​ការ​ពិនិត្យ​ខ្លឹម​សារ​រូបភាព និងធ្វើចំណាត់ថ្នាក់ភាពយន្ត។

៦. លោកវេជ្ជបណ្ឌិត សែម រតនា អ្នកគ្រប់គ្រងផេក Doctor Sem Ratana ធ្វើ​បង្ហាញ​លើ​ប្រធាន​បទ​ស្តីពី គន្លឹះ​សំខាន់ៗ​ក្នុង​ការ​បង្កើត​មាតិកា​កម្សាន្ត​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm