នាយទាហានជាន់ខ្ពស់ចិន៖ មិត្តភាពកងទ័ពកម្ពជា-ចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់បន្ថែម

2023/11/01 06:50:32 pm        324

នាយឧត្តមសេនីយ៍ ហឺ វេទុង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា មិត្តភាពរវាងកងទ័ពកម្ពុជា និងចិន ត្រូវតែអនុវត្តឲ្យបានល្អ និងត្រូវលើកកម្ពស់ឲ្យមានកម្រិតខ្ពស់បន្ថែមទៀត ខណៈទំនាក់ទំនង​រវាង​ភាគីទាំងពីរនេះ ​គឺបានកើតចេញពីការបង្កើតឡើង​ដោយការពូនជ្រុំរបស់​មេដឹកនាំ​ជំនាន់មុនៗ​នៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា​នៅទីក្រុងប៉េកាំងប្រទេសចិន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នាយឧត្តមសេនីយ៍ ហឺ វេទុង បានបញ្ជាក់ថា«ទំនាក់ទំនងមិត្តភាពចិន និងកម្ពុជា បានបង្កើតឡើង​ដោយការពូនជ្រុំ ​ដោយមេដឹកនាំជំនាន់មុន។ មិត្តភាពចិន ​និងកម្ពុជា​បានចាក់ឫសយ៉ាងជ្រៅ​ក្នុងបេះដូង​របស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង​ កិច្ចសហប្រតិបត្តិការរាវង កងទ័ព នៃប្រទេសយើងទាំងពីរគឺជាទំនាក់ទំនងសំខាន់​ដែលកងទ័ពប្រទេសទាំងពីរ​ត្រូវខិតខំអនុវត្តអោយ​បានល្អ និងជំរុញ​សហប្រតិបត្តិការ កងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់»។

នៅក្នុងកិច្ចជំនួបនេះ ​នាយឧត្តមសេនីយ៍ ហឺ វេទុង ក៏បានសម្តែងការស្វាគមន៍ចំពោះ​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ​ដែលបានបំពេញ​ទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព​នៅសាធារណរដ្ឋប្រជាមានិតចិន​ និងចូលរួមក្នុងវេទិកាសៀនសានលើកទី១០ នៅទីក្រុងប៉េកាំង​ផងដែរ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបាននាយឧត្តមសេនីយ៍ ហឺ វេទុង សង្ឃឹមថា កងទ័ពទាំងពីរ ​នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា​ឲ្យកាន់តែមានការ​អភិវឌ្ឍរីកចម្រើន​ទៅមុខឥតឈប់ឈរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជា​ប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់​ប្រទេសកម្ពុជា ជាពិសេសក្នុង​ពេលមានការឆ្លង​ជំងឺរាតត្បាតកូវីដ១៩ ចិនបានផ្ដល់នូវ​ឧបករណ៍​សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លង​រីករាល​ដាល​ជំងឺឆ្លងកូវីដ ១៩ដល់កម្ពុជា។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងមិត្តភាពកម្ពុជា ​និងចិន គឺ​ជាមិត្តភាពដ៏ល្អប្រសើរ និងមានភាពយូរអង្វែង ​ហើយកិច្ចសហប្រតិបត្តិការរវាង​កងទ័ពទាំងពីរ ក្នុងការ​ធ្វើសមយុទ្ធ​នាគមាស និង​សមយុទ្ធទេវតា​សន្តិភាព ក្នុងពេល​កន្លងមក​បាន​នាំ​មក​នូវការ​ពង្រឹង​សមត្ថភាព​ដល់កងយោធពលខេមរៈភូមិន្ទបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm