អ្នកនាំពាក្យនិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងចាប់ផ្តើមដំណើរទស្សនកិច្ចថ្មី ទៅកាន់មជ្ឈឹមបូព៌ានៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ខណៈសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា បានកើនឡើង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីពេលមុន បានរាយការណ៍អំពីដំណើរទស្សនកិច្ចនេះ ដែលបានលើកឡើងដោយមន្ត្រីប្រទេសអ៊ីស្រាអែល។ ប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើល ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ជាការបង្ហាញអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក និងដើម្បីសម្របសម្រួលលើការឆ្លើយតប។
កិច្ចប្រជុំដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង នៃផ្នែកការទូតទៅវិញទៅមក នៅក្នុងតំបន់មានភាពរីកចម្រើន ដោយអ្នកការទូតសហរដ្ឋអាមេរិក បានឈប់ចតជាច្រើនកន្លែង មាននៅប្រទេសហ្សកដានី អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរ៉ាត់ អេហ្ស៊ីប និងត្រឡប់ទៅកាន់ប្រទេសអ៊ីស្រាអែល។

លោក បានអមដំណើរប្រធានាធិបតីJoe Biden ទៅកាន់ជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល និងជនរងគ្រោះ អំឡុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃរបស់មេដឹកនាំសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែ តុលា។ យោងតាមមន្ត្រីអ៊ីស្រាអែល បាននិយាយឲ្យដឹងថា ការវាយប្រហារឆ្លងកាត់ព្រំដែនដ៏ភ្ញាក់ផ្អើល បានសម្លាប់មនុស្ស១.៤០០នាក់ ខណៈខណៈជាង២៣០នាក់ ដែលមួយចំនួនជាពលរដ្ឋអាមេរិក ត្រូវបានចាប់ជាចំណាប់ថ្នូរ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រធំបំផុតរបស់អ៊ីស្រាអែល ដែលផ្តល់ឲ្យប្រទេសនេះនូវជំនួយយោធាសំខាន់ៗជាច្រើន។ លោក Biden បានស្នើទៅកាន់សភា ដើម្បីអនុម័តការផ្តល់មូលនិធីបន្ថែម សម្រាប់ប្រទេសអ៊ីស្រាអែល ព្រមទាំងប្រទេសអ៊ុយក្រែនផងដែរ។ លោក Blinken កាលពីថ្ងៃអង្គារស្ថិតនៅវិមាន Capitol សហរដ្ឋអាមេរិក ដើម្បីការពារសំណើផ្តល់មូលនិធិ ប៉ុន្តែសវនាការព្រឹទ្ធសភា ត្រូវបានរារាំងដដែលៗដោយក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ដែលមួយចំនួនឲ្យអនុវត្ត «បទឈប់បាញ់ឥឡូវនេះ» «ពលរដ្ឋប៉ាឡេស្ទីនពុំមែនជាសត្វពាហៈនៈនោះទេ»។