ទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សចំនួន ៦,៩ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះនៅទូទាំងប្រទេសកុងហ្គោ ដែលធ្វើឲ្យវាក្លាយជាវិបត្តិជនភៀសខ្លួន និងមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។

អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃចន្ទ បាននិយាយនៅក្នុងរបាយការណ៍មួយដោយផ្អែកលើទិន្នន័យពីខេត្តចំនួន២៦របស់ប្រទេសកុងហ្គោថា ជម្លោះអស់ជាច្រើនទសវត្សរ៍ គឺជាហេតុផលចម្បងសម្រាប់ការផ្លាស់ទីលំនៅ។
យ៉ាងហោចណាស់ ៨០ភាគរយនៃជនភៀសខ្លួនរស់នៅក្នុងខេត្ត North Kivu, South Kivu, Ituri និង Tanganyika ភាគខាងកើតនៃប្រទេសកុងហ្គោ ដែលត្រូវបានគ្រប់គ្រងដោយក្រុមប្រដាប់អាវុធរាប់សិបក្រុមដែលស្វែងរកចំណែកនៃមាស និងធនធានផ្សេងទៀតរបស់តំបន់នេះ។ ក្រុមមួយចំនួន ត្រូវបាន ថាត្រូវបានគាំទ្រដោយអ្នកជិតខាងរបស់ប្រទេសកុងហ្គោ។ ក្រុមខ្លះ កំពុងព្យាយាមការពារសហគមន៍របស់ពួកគេ។

ប្រធានបេសកកម្មរបស់ IOM នៅក្នុងប្រទេសកុងហ្គោ លោក Fabien Sambussy បាននិយាយថា៖«ការកើនឡើងនៃជម្លោះនាពេលថ្មីៗនេះ បានធ្វើឲ្យមនុស្សកាន់តែច្រើនឡើងៗ ក្នុងរយៈពេលតិចជាងមុន ដូចអ្វីដែលកម្របានឃើញពីមុនមក»។