មនុស្ស ៣ នាក់ បានរងរបួស បន្ទាប់ពីពិដាននៅផ្សារទំនើប Megah Rise Mall ក្នុងទីក្រុង Petaling Jaya ប្រទេសម៉ាឡេស៊ី បានបាក់ធ្លាក់ ក្នុងពេលមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង នៅក្នុងតំបន់នេះ។

វីដេអូរយៈពេល ៣៧ វិនាទី ដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការបាក់ធ្លាក់ពិដាន។ ឆ្មាំសន្តិសុខជាច្រើននាក់ ត្រូវបានគេឃើញនាំមនុស្សទៅកាន់ទីកន្លែងសុវត្ថិភាព។ ភ្ញៀវមួយចំនួនបានឮសំឡេងស្រែក ខណៈពួកគេរត់គេចចេញពីកន្លែងនោះ។
ក្នុងការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក អ្នកគ្រប់គ្រងផ្សារទំនើប បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះឧបទ្ទវហេតុនេះ។
សេចក្តីរាយការណ៍និយាយថា នៅវេលាម៉ោងប្រមាណ៣រសៀលម៉ោងក្នុងតំបន់ អំឡុងពេលមានខ្យល់បក់និងភ្លៀងធ្លាក់ខ្លាំង ពិដានកញ្ចក់នៅជិតច្រកចូលធំបានបាក់ធ្លាក់ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ហើយទាំងបីនាក់នេះ បានទទួលការថែទាំផ្នែកវេជ្ជសាស្ត្រជាចាំបាច់។

តំបន់ដែលរងផលប៉ះពាល់ រួមមានច្រកចូលធំ ជណ្តើរយន្តលើកសត្វចិញ្ចឹម និងទីធ្លាទទួលទានអាហារ ដែលត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ ក្រៅពីនេះទីតាំងទាំងអស់នៅហាងទំនិញ ដំណើរការដូចធម្មតា។
លោក Low Eng Hooi នាយកប្រតិបត្តិក្រុមហ៊ុន PPB Properties ជាម្ចាស់ផ្សារទំនើបបាននិយាយថា ក្រុមអ្នកប្រឹក្សាយោបល់ បានចូលរួមដើម្បីធ្វើការវាយតម្លៃរចនាសម្ព័ន្ធ ធ្វើការជួសជុល និងធ្វើឲ្យរឹងមាំឡើងវិញជាចាំបាច់។